ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ខេត្ត​កែប​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១៥​មឺ​ុ​ន​នាក់ ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល (២០១៨-២០១៩)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ២០១៩​នេះ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​សម្រុក​មក​លម្ហែ កម្សាន្ត នៅក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្រៅពីនោះ​តំបន់​ទេសចរណ៍​ឯ​ទៀត​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប​ក៏​មាន​មនុស្ស​ទៅ​លម្ហែ​កម្សាន្ត​ដូច​ទឹកបាក់​ទំនប់​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កែប​បាន​ឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៨ ដល់​រាត្រី​ឆ្លង​ឆ្នាំ ថ្ងៃទី​០១​ខែ​មករា ឆ្នាំ​២០១៩ ខេត្ត​កែប​បាន​ទទួល​បដិសណ្ឋារកិច្ច​ក្រុម​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​កំណើន​ភ្ញៀវ​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​មាន​ប្រមាណ​ជាង​១៥​មឺ​ុ​ន​នាក់​ឯណោះ​។​

​ជាមួយនឹង​ឱកាស​នោះដែរ គេ​បានកត់សម្គាល់​ឃើញ​ភ្ញៀវទេសចរ​ដែល​មកពី​គ្រប់​ម​បណ្តា​ខេត្ត​-​ក្រុង ទូទាំង​ប្រទេស​ក្រៅ​ពី​សំ​ម្រុក​មក​លម្ហែ​នៅ​មាត់​ឆ្នេរ​កែប ឬ​ឆ្នេរ​អង្កោល ពួកគាត់​បាន​នាំ​ក្រុមគ្រួសារ​ជិះទូក​ទៅ​សម្រាក លម្ហែ​នៅតាម​បណ្តា​កោះ​មួយចំនួន នៃ​ភូមិ​សាស្តខេត្ត​កែប​ផង​ដែរ ពិសេស​កោះទន្សាយ​ដែល​ជា​ទីតាំង​មួយ​មាន​ទេសភាព​យ៉ាង​ស្រស់ត្រកាល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ប្រកប​ដោយ​ភាព​ទាក់ទាញ​បំផុត​។​

​ចំពោះ​ថ្ងៃ​ដ៏​វិសេសវិសាល​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨-២០១៩​នេះ ក្រុម​អ្នកទេសចរ​បាន​នាំគ្នា​ទៅ​លម្ហែ កម្សាន្ត នៅ​ចំណុច​មាត់​ឆ្នេរ​កែប យ៉ាងច្រើន​កុះករ ព្រោះ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នេះ​រដ្ឋបាល​ខេត្ត​កែប​ក្រៅពី​មាន​រៀបចំ​កម្មវិធី​រាំ​សប្បាយ ក៏​មាន​ការ​បង្ហោះគោម​រាប់រយ​គោម និង​ការអុជ​កាំជ្រួច​ជិត​១.០០០​ដើម​សម្រាប់​អបអរ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៨-២០១៩​ផងដែរ​។​

​គេ​បាន​សង្កេតឃើញ​ផងដែរ​ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ សម្រាប់​ខេត្ត​កែប ពិតជា​មាន​មនុស្ស​សម្រុក​មក​សម្រាក ល​ម្ហែ កម្សាន្ត​ច្រើន​សន្ធឹកសន្ធាប់ ហើយ​រមណីយដ្ឋាន​មួយ​នេះ​ពិតជា​មាន​សណ្តាប់ធ្នាប់ និង​រក្សា​បាន​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ​ជូន​ក្រុម​អ្នកទេសចរ​ទៀតផង​៕ សេង ណា​រិទ្ធ​

 

r190104b2 r190104b3 r190104b4 r190104b5 r190104b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.