ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ស្ត្រី​ម្នាក់​ខណៈ​យក​ឌុយ​ដោត​ហ្វ្រី​ភ្លើង​ចូល​ម៉ា​ស៊ិន​កិន​ម្សៅ ត្រូវ​ចរន្ត​ភ្លើង​ឆ្លង​ឆក់​ស្លាប់​មួយ​រំពេច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អណោច​អ​ធ័ម ខណៈ​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​យក​ឌុយ​ដោត​ហ្វ្រី​ភ្លើង​ក្នុង​គោលបំណង​ភ្ជាប់​ទៅ​ត្បាល់​ម៉ា​សីុន​កិន​ម្សៅ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​លំនៅដ្ឋាន ក្នុងភូមិ​ដាសស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ យិន លីដា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​មុខរបរ​ធ្វើ​នំ​បញ្ចុក​លក់ មាន​ទីលំនៅ​ស្ថិត​ទីតាំង​កើតហេតុ​ខាងលើ​តែម្តង​។​

​បើ​តាម​ការរៀបរាប់​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​ស្ត្រី​រងគ្រោះ បានឲ្យដឹងថា មុន​ពេល​ជួប​រឿង​អកុសល​កើតឡើង ស្ត្រី​រងគ្រោះ បាន​ភ្ញាក់​ពី​ដំណេក​នៅវេលា​ដូច​បាន​រៀបរាប់​ខាងលើ ដោយ​ខណៈ​នោះ គាត់​បាន​រៀបចំ​កិន​ម្សៅ​ធ្វើ​នំ​បញ្ចុក​ដូច​សព្វមួយដង លុះ​ពេល​យក​ដៃ​កាន់​ដែក​ដែល​ជាប់​នឹង​ត្បាល់​ម៉ា​សីុន ស្រាប់តែ​ស្ត្រី​រងគ្រោះ​ត្រូវ​ចរន្ត​ឆ្លង​បណ្តាលឲ្យឆ​ក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច ដោយ​គ្មាន​កូនចៅ​ណា​អាច​ជួយសង្គ្រោះ​បាន​ឡើយ​។​ប្រភព​បាន​បញ្ជាក់ថា ក្រោយពី​កើតហេតុ​ក្រុមគ្រួសារ​ក៏​បាន​ជួយសង្គ្រោះ ដោយ​កប់​ជនរងគ្រោះ​បឹង​ដី​ភក់ ប៉ុន្តែ​ជា​អកុសល​ស្ត្រី​ខាងលើ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។​

​យោងតាម​ប្រភព​ពី​អ្នក​ភូមិ​ខាងលើ បានឲ្យដឹងថា ករណី​បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ​ងាយ​ឆ្លង​ចរន្ត​ភ្លើង​ស្លាប់​យ៉ាង​តក់ក្រហល់​បែបនេះ អាចមកពី​ការ​ត​បណ្តាញ​អគ្គិសនី​ចូល​ក្នុង​ត្បាល់​ម៉ា​សីុន​កិន​ម្សៅ​ដោយ​ប្រើ​ខ្សែភ្លើង​ចាស់​គ្មាន​គុណភាព និង​ខ្វះ​បច្ចេកទេស​ទើប​ធ្វើឲ្យ​មាន​រឿង​កើត​ឡើង​បែប​នេះ​។​

​នេះ​ជា​ករណី​ដែល​តម្រូវឲ្យ​ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា  ពិសេស​ការតភ្ជាប់​បណ្តា​ញ​អគ្គិសនី​ចូល​ក្នុង​ផ្ទះសំបែង ដាច់ខាត​ត្រូវតែ​រក​អ្នកបច្ចេកទេស​ផ្នែក​អគ្គិសនី​មក​ពិនិត្យ​និង​ត​ភ្ជាប់​បណ្តាញ​ឲ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ ដោយ​ប្រើ​ខ្សែភ្លើង​ដែល​មាន​គុណភាព​ល្អ ទើប​អាច​បញ្ចៀស​នូវ​អត្រា​គ្រោះថ្នាក់​ដូច​ខាងលើ​នេះ​។​

​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ក្រុម​គ្រួសារ​កំពុង​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

 

r181231a1 r181231a2

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.