ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ដីស្រែ​ជាច្រើន​ហិកតា​ក្នុង​ភូមិសាស្ត្រ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ត្រូវ​គ្របដណ្តប់​ដោយ​ដំណាំ​អំពៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កសិករ​ស្ថិតក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​កន្លង​មក​ពួកគាត់​ធ្លាប់​តែ​ធ្វើ​ស្រែ​វស្សា​គ្រប់​រដូវ​មិន​ដែល​ខកខាន​នោះ តែ​ពេល​នេះ​ពួកគាត់​បែរជា​នាំគ្នា​ងាក​មក​ដាំ​ដំណាំ​អំពៅ​ជំនួស​វិញ ព្រោះ​តែ​បច្ចុប្បន្ន​ហាងឆេង​អំពៅ​មាន​តម្លៃ​ខ្ពស់ជាង​តម្លៃ​ស្រូវ​។​

​បើ​តាម​ការរៀបរាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត បានឲ្យដឹងថា ការងា​កមក​ដាំ​អំពៅ​ស្ទើ​គ្រប់​គ្នា​នៅ​តំបន់​នេះ ដោយសារ​តែ​ដី​ស្រែ​នៅ​ចំណុច​ខាងលើ​មាន​សំណើម​ជាប់​ជាប្រចាំ មិន​ថា​តែ​នៅ​រដូវប្រាំង​រាំងស្ងួត​នោះទេ​។ ម្យ៉ាងទៀត​តំបន់​នេះ​ជា​ទីតាំង​ផ្តល់​នូវ​ប្រភព​ទឹក​បាន​ទាំង​រដូវប្រាំង រដូវវស្សា ហើយ​ដី​មាន​ជីជាតិ​ល្អ ថែមទាំង​មាន​អំណោយផល​ពី​ធម្មជាតិ​។​ពួកគាត់​បាន​លើកឡើង​ទៀតថា ការដាំ​អំពៅ​ពិតជា​មាន​ភាពងាយស្រួល​ជា​ដំណាំ​ស្រូវ អំពៅ​ពិតជា​លក់​បាន​កម្រៃ​ច្រើន​ជាង​ស្រូវ ដោយ​ការប្រមូល​ផល​ម្តងៗ​បាន​រាប់​លាន​រៀល បើ​ប្រៀបធៀប​នឹង​ការប្រមូល​ផល​ស្រូវ គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ទៀតថា ការដាំ​អំពៅ​ក្នុង​មួយ​ស្រែ​អាច​រកចំណូលបាន​ចាប់ពី​២​លាន​រៀល​ឡើងទៅ ចំណែក​ការដាំ​ស្រូវ​ក្នុង​មួយ​ស្រែ​(​មួយ​រដូវ​ដូចគ្នា​) បាន​កម្រៃ​ត្រឹមតែ​៤០​ទៅ​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ដូច្នេះ​ការដាំ​អំពៅ​វា​ពិតជា​ចំណេញ​ទាំង​ពេល​វេលា ចំណេញ​ទាំង​ថវិកា ហើយក៏​អាច​រក​កម្រៃ​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ធូរធា​ផងដែរ​។​

​កសិករ​ខាងលើ​បានឲ្យដឹង​ទៀតថា ធម្មតា​អំពៅ ពេល​ដល់​រដូវ​ប្រមូល​ផល ត្រូវ​ក្រុម​ឈ្មួញ​នាំ​គ្នា​សម្រុក​មក​ទិញ​ដល់ផ្ទះ ដោយ​មិន​ចាំបាច់​ដឹកជញ្ជូន​ទៅ​លក់​នៅ​ឯ​ទីផ្សារ​ឡើយ​។​លើសពី​នេះ​ការដាំ​អំពៅ​ក៏​ចំណាយ​នូវ​ធនធាន​មិនសូវ​ច្រើន​ដូច​ការចំណាយ​លើ​ដំណាំ​ស្រូវ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខាងលើ បាន​ប្រាប់ទៀតថា ក្រៅ​ពី​ការងារ​ដាំ​អំពៅ ពួកគាត់​ក៏​បាន​នាំគ្នា​ដាំ​ដំណាំ​រួមផ្សំ​ជាច្រើន​មុខ​ទៀត ពិសេស​បន្លែ ដូចជា ត្រសក់ ត្រឡាច ល្ពៅ ស្ពៃ និង​ម្ទេស​ជាដើម​៕
​សេង ណា​រិទ្ធ​

 

r181229e4 r181229e1 r181229e2 r181229e3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.