ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥​របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណ​តិ្ត​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​៦​រោច ខែ​មិគសិរ ឆ្នាំច សំរឺ​ទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​អភិបាលរង​ខេត្ត នាយក​ទីចាត់ការ​រដ្ឋបាលខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត​និង​អភិបាល​ក្រុង ស្រុក​ផង​ដែរ​។​

​របៀបវារៈ នៃ​កិច្ចប្រជុំ​រួមមាន​៖
១/-​ពុនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណ​តិ្ត​ទី​២ កាលពី​ថ្ងៃ​សុក្រ ៨​រោច ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
២/-​សេចក្តីព្រាង​របាយការណ៍ ស្តីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណៈ​អភិបាល​ខេត្ត​ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥​របស់​រដ្ឋបាល​ខេត្ត​។​
៣/-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្តន៍​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​។​
៤/-​ពិនិត្យ និង​អនុម័ត​លើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​(BSP)​សម្រាប់​ឆ្នាំ​២០១៩-២០២១ និង​គម្រោង​ផែនការ​ចំណូល ចំណាយ​ថវិកា​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​កែប​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ថ្លែង​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី ក្នុង​ជួរ​គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព​នានា អភិបាលក្រុង ស្រុក ដោយ​កន្លងមក​ក៏​ដូច​ពេល​បច្ចុប្បន្ន​បាន​ពុះពារ​អនុវត្ត​ការងារ​ទទួលបាន​ប្រសិទ្ធភាព ថែមទាំង​បាន​ជួយ​លើកតម្កើង​មុខមាត់​ខេត្ត​ទេសចរណ៍​របស់​យើង​ឱ្យ​កាន់តែ​ស្រស់បំព្រង និង​រីកចម្រើន​ជា​លំដាប់​។​

​ជាមួយគ្នានេះ ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៨​ចូល​២០១៩​នេះ លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ទីរ អង្គភាព​នានា​ត្រូវ​ចូលរួម​និង​អនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​អធិកអធម ដើម្បី​ញ៉ាំង​ពិធី​នេះ​ឱ្យមាន​ភាពសប្បាយ​រីករាយ​លើស​ឆ្នាំមុនៗ​៕
​សេង ណា​រិទ្ធ​

r181228a1 r181228a2 r181228a3 r181228a4 r181228a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.