ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បើក​កិច្ច​ប្រតិបត្តិការ​ក្នុង​យុទ្ធនាការ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  អធិការដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១ បាន​បន្ត​ជំរុញ​ការស្រាវជ្រាវ​ប​បង្ក្រាប​ករណី​ចរាច​រណ៍ ជួញដូរ​គ្រឿងញៀន​លើ​មុខសញ្ញា​សកម្ម ដែល​អធិការដ្ឋាន ប៉ុស្តិ៍ បាន​ស្រាវជ្រាវ​កំណត់​ក្នុង​វិធានការ​ជំនាញ​ត្រៀម​ប្រតិបត្តិការ​បង្ក្រាប បានធ្វើ​សកម្មភាព​ចរាច​រណ៍ ស្ថិត​នៅ​ចំណុច​ផ្លូវ​៤៩ ក្រុម​៤៣ ភូមិ​០៨ សង្កាត់​ផ្សារ​ថ្មី​៣ លុះ​មកដល់​វេលា​ម៉ោង​១០:០០​នាទី  ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ​២០១៨ អធិការដ្ឋាន ប៉ុស្តិ៍​បាន​បើក​រង្វង់​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រសោប​តែម្តង​។

​ក្នុង​សកម្មភាព​បង្ក្រាប​នេះ កំលាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​រួមមាន​៖
​ឈ្មោះ ទ្រី​ង សំណាង ហៅ​អា​ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា មុខរបរ​មិន​ពិត (​ជួញដូរ​គ្រឿងញៀន​)​។​

​វត្ថុតាង​ចាប់​យក​រួមមាន​:
១/-​ក្រាម​ព​ណ័សរ​ថ្លា​(​គ្រឿងញៀន​)​ចំនួន ០៣​កញ្ចប់ ។​
២/​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ។​
៣/-​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន​។​
៤/​ប្រាក់​រៀល​ចំនួន​ដប់​ពីរម៉ឺន​(១២០.០០០)​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។​

​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នឹង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការស្រាវជ្រាវ ដើម្បី​បើក​ការបង្ក្រាប​ជាប់​ជាប្រចាំ ៕
​

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.