ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

​រថយន្ត​ក្រឡុក​ស៊ីម៉ង​តិ៍បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បុក​ម៉ូតូ​ពេល​កំពុង​ធ្វើដំណើរ​ញ្ច្រា​ស​ទិស​គ្នា​យ៉ាង​ពេញទំហឹង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ​បាន​ប្រាប់ឱ្យដឹង​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ​ស៊ាន វុន អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ប្រភព​ដដែល​បាន​រៀបរាប់​ថា​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងិ៍ត​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​កំពុង​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​

​ប្រភព​បាន​បន្តថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ងតិ៍​មួយ​គ្រឿង​បើក​មកពី​ទិស​ខាង​ពី​លិច​ដោយ​ល្បឿន​យ៉ាង​លឿន លុះ​ដល់​កន្លែងកើតហេតុ​រថយន្ត​នោះ​ក៏​រេ​ចង្កូត​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​កំពុង​មក​ពី​មុខ​បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​តែម្តង​។ មន្ត្រី​នគរបាល​ដដែល​បានបញ្ជាក់​ថា​ក្នុង​ស្ថានភាព​បែប​នេះ រថយន្ត​មិន​បញ្ឈប់​ទេ គឺ​បាន​បង្កើន​ល្បឿន​បើក​គេច​បាត់​ដោយ​ន្ស​ល់​ទុក​សព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម​បំផុត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍ បាន​មក​ពិនិត្យ​នៅ​កន្លែងកើតហេតុ​រួច​ប្រគល់​សាកសព​ជនរងគ្រោះ​ទៅ​ឱ្យ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
​សេង ណា​រិទ្ធ​

 

r181224d1 r181224d2 r181224d3 r181224d4

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.