ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ជនសង្ស័យ​៤​នាក់​និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត​ខ្លួន​បញ្ចូនទៅ​តុលាការ​ពាក់ព័ន្ធ​និង​រំលោភ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ធំ ៖  នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២០​ខែ​ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ១៥​និង​០០ នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ និង មាន​ការចូលរួម​ពី​លោក​វរៈសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចុះ​អនុវត្ត​ឃាត់​ត្រាក់ទ័រ​ចំនួន ០២ គ្រឿង និង​មនុស្ស​ចំនួន ០៤ នាក់    ស្រី ០១ នាក់ កំពុងតែ​ជាន់ដី​ធ្វើស្រែ នៅ​ចំណុច​វាល​ស្រ​ង៉ែ តំបន់​ផ្អែក​ដំបង​(​ដី​តំបន់​៣)​ក្នុង​ទឹកដី​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ។​

​ជនសង្ស័យ​ទី ១.​ឈ្មោះ កៀម កុយ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ​
​ទី ២.​ឈ្មោះ វា​ន់ ណា​រ៉េត ភេទ​ស្រី អាយុ ៤០ ឆ្នាំ​ទាំង​០២​នាក់​នៅ​ភូមិ​អូរ​កន្ធ​ជើង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។
៣.​ឈ្មោះ សឿន ដា​រ៉ូ ហៅ ក្រឹ​ង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​
៤.​ឈ្មោះ រួន ណា​រៀម ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ដួច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។​
ជនសង្ស័យ​ទាំង​០៤​នាក់​និង​ត្រាក់ទ័រ​០២​គ្រឿង​បាន​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​រៀបចំ​សំនុំរឿង​អនុវត្ត​នីតិវិធី ។​

​លោក ខេន ឈុន​គ័រ អធិការនគរបាល​ស្រុក​កំពង់ស្វាយ​បាន​អោយដឹង​ថា​ជនសង្ស័យ​៤​នាក់​និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​កសាង​សំនុំរឿង​ទៅ​តុលាការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ ៕
​អាំង ប៊ុន​ហូ​វ​

 

r181224b2 r181224b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.