ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម បាន​អញ្ជើញ​បន្ត​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ប្រធាន​ក្រុមប្រឹក្សាភិបាល​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​បន្ត​ដឹកនាំ​គណប្រតិភូ​ក្រសួង ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Yulin Zheng ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Hubei Laker Group នៅ​ឯ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន នា​ទីក្រុង Qiangjiang ខេត្ត Hubei​។ គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រុមហ៊ុន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​។

​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល បានបញ្ជាក់​ថា​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ជួប​បញ្ហា​ប្រឈម​ពីរ​ធៀប​នឹង​កម្ពុជា​គឺ ១.​អាកាសធាតុ​នៅ​ចិន​មាន​ស៊ី​តុ​ណ្ហ​ភាពត្រជាក់​ខ្លាំង​នៅ​រដូវរងារ ដែល​អាច​ធ្វើឲ្យ​បង្កង​មិន​អាច​លូតលាស់​បាន និង ២.​ពលកម្ម​សម្រាប់​ធ្វើការ​កែច្នៃ​មានតម្លៃ​ខ្ពស់​ដែល​ធ្វើឲ្យ​តម្លៃ​ផលិតផល​សម្រេចមាន​កម្រិត​ខ្ពស់​។
​ហេតុដូចនេះ​ក្រុមហ៊ុន​មានបំណង​ចង់​ទៅ​បោះទុន​វិនិយោគ​លើ​ការចិញ្ចឹម និង​កែច្នៃ​បង្កង​នៅ​កម្ពុជា​ដោយ​ស្នើឲ្យ​ករសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​គាំទ្រ​ដល់​គម្រោង​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ក្តី​ត្រេកអរ និ​សូម​ស្វាគមន៍​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា ដោយ​ការវិនិយោគ​នេះ​អាច​ជួយ​ជំរុញ​កំណើន​ជីវភាព​កសិករ និង​សេដ្ឋកិច្ច​ជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនចាត់​បុគ្គលិក​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​សិក្សា​ពី​ទីតាំង​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​រៀបចំ​សេចក្តីព្រាង​អនុស្សារណៈ​យោគយល់​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ឲ្យបាន​ឆាប់​នា​ពេលខាងមុខ​នេះ ៕

 

IMG_1545544235684 IMG_1545544292125 IMG_1545544310114 IMG_1545544314296

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.