ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ក្រុមហ៊ុនប៊្លូ​ហ៊ី​វិ​ន​កំពុង​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹងពេរ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព​យ៉ាង​រាលដាល​ខណៈ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ ៖ ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្យូ​ជ្រូក​ឃុំ​គូលែន​ជើង​ស្រុក គូលែន​ខេត្ត​ព្រះវិហារ​ដោយ​ក្រុមហ៊ុន​ខាងលើនេះ​បាន​ទទួល​សិទ្ធ​បំពេញបន្ថែម​ចុះ​ថ្ងៃទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០១៨ លិខិត​លេខ​៦២២​ក​.​ស​.​ក​ចុះ​ថ្ងៃទី​១៨​ខែ​មករា​ឆ្នាំ​២០១៨​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ស្តីពី​កា​ទទួលស្គាល់​អោយ​កែឆ្នៃ​ផល​អនុផល​ព្រៃឈើ​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ​រួច​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​។​

​ប៉ុន្តែ​អ្វី​ដែល​នឹង​ធ្វើ​អោយ​ប្រជា​សហគមន៍​ដែល​រស់នៅ​ជិត​តំបន់​ក្រុមហ៊ុន​ខាងលើនេះ​ដោយ​ពួកគាត់់​បាន​លើកឡើង​ថា​ក្រោយ​ការទទួល​បាន​សិទ្ធិ​ពី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រួចហើយនោះ​។​

​ក្រុមហ៊ុន​ខាងលើ​នេះ​កំពុងតែ​ជិះសេះ​លែងដៃ​និង​បាន​បង្ក​ផល​លំបាក​ដល់​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​ក៍​ដូចជា​ប្រជា​សហគមន៍​ពោធិ៏​រៀង​ទាំងមូល មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ជាមួយនឹង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ក្រុម​ប្រជា​សហគមន៍​ទាំងនោះ​ពួកគាត់​បាន​លើកឡើង​ថា​តាំង​ពី​ក្រុមហ៊ុន​ខាងលើនេះ​ចូល​មក​បោះ​ទីតាំង​ធ្វើអោយ​ពួកគាត់​មានការ​ពិបាក​រស់នៅ​ក្នុង​ការរកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​គូលែន ខេត្ត​ព្រះវិហារ បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ដែល​មានឈ្មោះ សេន ឡាំ ជា​មេការ​កំពុង​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹងពេរ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។​

​ការ​ដែល​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ក្នុងនោះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​គេ​ដឹងថា​គឺជា​អ្នក​ឃុបឃិត​ឲ្យឈ្មោះ សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាននាំគ្នា​ព័ទ្ធ​ចាប់​រថយន្ត​រ៉េវ​ដឹក​ឈើ​ហុប​មូល​ចំនួន​៩​ដើម របស់លោក សេន ឡាំ ដែល​ជា​ឈ្មួញ​ឈើ​ល្បីល្បាញ​រស់នៅ​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈើ​នោះ​ត្រូវបាន​លោក សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន លួច​ប្រមូល​ទិញ​ដឹក​ចេញពី​តំបន់​អភិរក្ស​ព្រៃឈើ​គូលែន​ព្រហ្ម​ទេព កាត់​តាម​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ជើង ស្រុក​គូលែន​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​នាំ​យក​រថយន្ត​រ៉េ​វ និង​ឈើ​ជា​វត្ថុតាង​មក​រក្សាទុក​នៅ​សាលា​ស្រុក​គូលែន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មោះ សេន ឡាំ បាន​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ដើម្បី​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​បឹងពេរ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។ ចំណែក​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ចំហ​។​

​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ការ​ដែល​ឈ្មោះ សេន ឡាំ មេការ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​សារពត៌មាន​យើង​បាន​ទាក់ទង​ទៅ​អ្នកពាក់ព័ន្ធ​ខាងលើ​នេះ​ដែរ​តែ​មិន​មិន​លើក​ទូរស័ព្ទ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.