ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

​ផ្លូវជាតិ​លេខ​៣៣​ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៩-២០ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ត្រូវ​ពន្លឿន​ស្ថាបនា​ដោយ​មន្ទីរជំនា​ញ​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចន្លោះ​គីឡូម៉ែត្រ​(១៩-២០)​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នោះ ពេលនេះ​ត្រូវបាន​ក្រុម​ជំនាញ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប កំពុង​ស្ថាបនា​យ៉ាង​មមាញឹក កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​គេ​បានកត់សម្គាល់​ឃើញ​ថា ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣ ដែល​កំពុង​រង​ការខូចខាត​រលួយ​វ៉ល់​នោះ គឺ​ស្ថិត​ត្រង់​ចំណុច​ចាប់​ពី​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប រហូត​ដល់​ខាងលិច​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យដឹងថា កំណាត់​ផ្លូវ​នានា​ស្ថិត​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ក្រោយ​ពី​រង​ការខូចខាត​កន្លងមក មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​សម្រុក​ជួសជុល​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​មួយរយៈ​មុន​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ជា​បន្តបន្ទាប់​ទើប​បង្ក​ឲ្យមាន​ការរាំងស្ទះ​ក្នុង​ការជួសជុល​។​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចំណុច​គីឡូម៉ែត្រ​១៨-១៩-២០ ដែល​កំពុង​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​នោះ ពេល​នេះ​មន្ត្រី​ជំនាញ​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ចាប់ពីពេលនេះ​តទៅ​។ លោក​ម៉ម ទូច បាន​បន្ថែមថា ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ពលរដ្ឋ ខាង​មន្ទីរជំនាញ​ក៏​ត្រូវ​ចាត់ឲ្យ​មាន​រថយន្ត​បាញ់​ទឹក​បន្សើម​ផ្លូវ​នៅ​ចំណុច​នេះ ក្នុង​មួយ​ថ្ងៃ​៣​ដង​ផងដែរ​។​

​សូមបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចាប់​ពី​ទីប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ឆ្ពោះ​ទៅ​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ បច្ចុប្បន្ន​បាន​និង​កំពុង​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​រថយន្ត​ធុន​ធ្ងន់​ផ្ទុក​លើស​ចំណុះ​តែង​បើក​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​កន្លងមក​គេ​សង្កេត​ឃើញ​អង្គភាព​ជំនាញ​ខេត្ត​កែប ចាត់​មន្ត្រី​ឲ្យធ្វើ​ការជួសជុល​ជា​បន្តប​ន្ទា​ប់​ដោយ​គ្មាន​ពេលទំនេរ​។​ដោយឡែក​កំណាត់​ផ្លូវ​៣៣ ចន្លោះ​គីឡូម៉ែត្រ​១៩-២០ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​នោះ មន្ទីរ​ជំនាញ​នឹង​ត្រូវ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ក្នុង​រដូវរំហើយ​នេះ​៕
​សេង ណា​រិទ្ធ​
​

 

r181220a6 r181220a7 r181220a8 r181220a9 r181220a10 r181220a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.