ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

​កម្លាំង​នគរបាល​ខេត្តកំពង់ធំ​ឃាត​ខ្លួន នគរបាល​ស័ក្ក​បួន​ជើង​ខ្លាំង​ម្នាក់​ពាក់ព័ន្ធ​រកស៊ី​ជួញដូរ​ថ្នាំញៀន​នៅ​ខេត្ត​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប – កំពង់ធំ  ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដោយ​មាន​ការសម្របសម្រួល​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ម្នាក់​ដែល​ជា​មន្ដ្រី​នគរបាល ពាក់​ស័ក្ក​បួន​នៅ​ខេត្ត​សៀមរាប​ផ្នែក​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ហេតុការណ៍​ឃាត​ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ខេត្ត​សៀមរាប​។​

​តាម​ការ​អោយ​ដឹង​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បានអោយដឹងថា  ក្រោយ​ពី​ឃាត​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​រួចមក បាន​បញ្ចូន​មក​សួរនាំ នៅ​ស្នងការ​ខេត្ត​កំពង់ធំ ត្រូវ​បាន​ជនសង្ស័យ​សារភាពថា ខ្លួន​បាន​ទិញ ថ្នាំញៀន​ពី​នគរបាល​ពាក់​ស័ក្ក​បួន ម្នាក់​ធ្វើការ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តសៀមរាប  ក្រោយ​ពី​ជនសង្ស័យ សារភាព  លោក បាន​បញ្ចា​អោយ​សមត្ថកិច្ច​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជើង​ខ្លាំង​ម្នាក់​ដែល​ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្ក​បួន  ដ៏​ល្បី​ខាង​រក ស៊ី​ជួញដូរ​គ្រឿងញៀន​ជា​យូរ​ឆ្នាំ​មកហើយ តែងតែ​អួតខ្លួន​ថា​គ្មាន សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប់​ខ្លួន​នោះទេ​ព្រោះ​ខ្លួន​ជា​មន្ដ្រី​ធំ ទើបតែ​ថ្ងៃនេះ អស់់​ល័ក្ខ ត្រូវបាន​សមត្ថកិច្ច ខេត្តកំពង់ធំ​ចាប់ វៃ​ខ្នោះ​បញ្ចូន​ខ្លួន​មក​ស្នងការ​ខេត្ត​កំពង់ធំ ជាមួយនិង ថ្នាំញៀន​ចំនួន​២៦​កព្ចាប់  ទូ​ស័ព្ទ​ដៃ​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការ​ខេត្តកំពង់ធំ​រងចាំ​ការសួរនាំ និង​កសាង​សំនុំរឿង បញ្ចូនទៅ​តុលាការ​។

 

r181215a21 r181215a22 r181215a23 r181215a24

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.