ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ដី​ចំណី​ព្រែក​ស្ថិត​ក្នុង​ក្រុង​កំពត​ត្រួវ​គេ​សង់​រំលោភ​យក​ទៀតហើយ បើ​ទោះជា​អាជ្ញាធរ​រិត​បន្តឹង​បែបណាក៏ដោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដី​ចំណី​ព្រែក​ដែល​ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត ត្រូវបាន​គេ​លួច​សង់​រំលោភ​ទៀតហើយ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​ជន​ខិលខូច​បាន​សង់​សំណង់​ចាក់គ្រឹះ​យ៉ាងរឹងមាំ​ស្ថិត​លើ​ចំណី​ដងព្រែក​នៃ​ជា​ទីប្រជុំជន​មួយ​ដែល​សំបូរ​ទៅ​ដោយ​សំណង់​អនាធិបតេយ្យ​។​

​គេ​បានកត់សម្គាល់​ឃើញ​ថា កន្លង​មក​ទីតាំង​ដី​ចំណី​ព្រែក​ខាង​លើ ត្រូវបាន​គេ​សង់​សំណង់​ដោយ​ចាក់​សសរ​គ្រឹះ​យ៉ាង​រឹងមាំ ហើយ​អាជ្ញាធរ​ក្នុង​តំបន់​ក៏​បាន​ចាត់​កម្លាំង​ទៅ​បញ្ឈប់​សកម្មភាព​ជា​ញឹកញាប់​ផងដែរ ប៉ុន្តែ​មិន​ទាន់​បាន​មួយ​ដង្ហើម​ផង​បែរជា​មាន​ជនខិលខូច​លួច​សាងសង់​ជា​ថ្មី​បាន​តែ​ដដែល ធ្វើ​បែប​នេះ​ហាក់ដូចជា​ផ្គើន​នឹង​ការ​ហាមប្រាម​របស់​អាជ្ញា​ធរ​ពេក​ហើយ​។​

​ទាក់ទិន​នឹង​ការសាងសង់​សំណង់​ខុស​ច្បាប់​នៅលើ​ចំណី​ព្រែក​ក្នុង​ក្រុង​កំពត កន្លងមក លោក លាង រឿន​សុ​ទ្ធី អភិបាលក្រុង​កំពត ធ្លាប់បាន​លើកឡើង​ដោយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​មួយ​សាងសង់​សំណង់​នៅ​លើ​ដី​ចំណី​ព្រែក​របស់​រដ្ឋ​បានឡើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​នៅតែ​មាន​គេ​លួច​សាងសង់ ដោយ​ចាក់​សសរ​គ្រឹះ​បាន​យ៉ាង​រឹងមាំ​ដដែល ហើយ​សំណង់​ខាងលើនេះ​គេ​បាន​ខ្សឹប​ប្រាប់​ថា អ្នក​បំពាន​សុទ្ធតែជា​អ្នកមានអំណាច​និង​មាន​ខ្នងបង្អែក​ក្រាស់ឃ្មឹក ដែល​ជា​បញ្ហា​មួយ​ធ្វើឱ្យ​អាជ្ញាធរ​ឈឺក្បាល​វិលមុខ​ផងដែរ​។​

​គួរ​រឭក​ថា កន្លងមក លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ធ្លាប់បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នានា ដោយ​បាន​សង្កត់ធ្ងន់​ទៅលើ​ការរំលោភបំពាន ហើយ​លោក​អភិបាលខេត្ត​បាន​ក្រើនរំឭក​ថា ជន​ណា​ក៏​ដោយ​ឱ្យតែ​ហ៊ាន​បំពាន​ដី​របស់​រដ្ឋ លោក​នឹង​ធ្វើ​ឯកសារ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន បើ​ទោះ​ជា​ជន​នោះ​ជាន​ណារ​ក៏​ដោយ ហើយ​មហាជន​ក្នុង​ក្រុង​កំពត​បាន​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​បែបនេះ​អាច​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ​?៕
​សេង ណា​រិទ្ធ​

 

r181213b1 r181213b2 r181213b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.