ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មេ​ឈ្មួញ​កំពុងតែ​ធ្វើ​ភាព​បទល្មើស​នេសាទ​ក្នុង​ផ្ទៃសមុទ្រ​ខ្មែរ​នៅ​ខេត្ត​កោះកុង យ៉ាង​គគ្រឹក​គ្រេង​ទៅហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កោះកុង ៖ តាម​សាច​ក្ដី​រាយ​ការណ៌​ពី​ប្រជា​ពលរដ្ឋ​នឹង​មន្ដ្រី​មួយចំនួន​នៅក្នុង​ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បាន​បង្ហើប​ឲ្យដឹងថា​បច្ចុប្បន្ន​នេះរ​បរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ទូក​នេសាទ​ធំៗ​របស់​យួន​និង​សៀមរាប់​រយ​គ្រឿង​ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនសមុទ្រ​ខេត្តកោះកុង យ៉ាង​មហន្តរាយ​។

​ចំណែក​លោក ឡាង គិរី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកោះកុង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ការឃុបឃិត​បើកដៃ​ឲ្យ​ទូក​នេសាទ​របស់​យួន​និង​សៀម​ចូល​មក​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​ផ្ទៃ​សមុទ្រ​ខ្មែរ​នៅ​ខេត្ត​កោះកុង យ៉ាង​គគ្រឹកគគ្រេង​។ ចំណែក​លោក​ស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​សូម​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើ​នេះ​ផង​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​កោះ​ស្ដេច ស្រុក​គិរីសាគរ និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បានឲ្យដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​កំពុង​ឃុបឃិត​គ្នា​ប្រមូល​លុយ​ពី​ការ​បើកដៃ​ឲ្យ​ទូក​យួន ទូក​សៀម ធំៗ​រាប់រយ​គ្រឿង​ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​។ ក្នុង​នោះ​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ទូក​យួន ទូក​សៀម ចូល​មក​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​សមុទ្រ​ខ្មែរ ហើយ​ពួកគេ​ទទួលបាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​។

​ប្រភព​បានឲ្យដឹងថា លោក ពុំ សុថា មាន​ឋានៈ​ជា​អធិការ​ទូក​សមុទ្រ​មាន​កប៉ាល់​ប្រដេញ​២​គ្រឿង​រហស្សនាម​01​និង​02 គ្រប់គ្រង​ដោយ​លោក ស៊ិន ផល​គុណ និង​លោក ងួន ម៉េង ដែល​មាន​ស្នាក់ការ​នៅ​ខេត្ត​ព្រះសីហនុ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ទូក​នេសាទ​យួន​និង​ទូក​នេសាទ​សៀម​ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​កោះកុង​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​កោះ​ស្ដេច ឃុំ​ប៉ាក់​ខ្លង បានឲ្យដឹង​ទៀតថា លោក​ឧត្តមនាវីទោ ឯក សំអាន ជា​នាយរង​បញ្ជាការដ្ឋាន​លំហ​សមុទ្រ​ប្រចាំការ​លើ​នាវា​ល្បាត​ឈរជើង​នៅ​កោះ​ស្ដេច ក៏​មាន​ជាប់​ពាក់ព័ន្ថ​នឹង​បទល្មើ​សដែរ​។ លោក​ឧត្តមសេនីយ៍ អាន ស្រៀ​ង អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក​ទទួល​ទិស​ភូមិភាគ​ដែនសមុទ្រ​ខេត្ត​កោះកុង មាន​នាវា​ល្បាត​ប្រចាំការ​នៅ​អង្គភាព​វរ​សេនា​តូច​លេខ​២៦៩ ឃុំ​ប៉ាក់​ខ្លង ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​។​

​ជាមួយគ្នានេះ​លោក​ឧត្តមសេនីយ៍ត្រី យឹម សម្បត្តិ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កោះកុង និង​ជា​ប្រធាន​ស្នាក់ការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ផងដែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​សមត្ថកិច្ច​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ​នេះ​ហើយ ដែលជា​អ្នក​ឃុបឃិត​ឲ្យ​ទូក​នេសាទ​សៀម ទូក​នេសាទ​យួន រាប់រយ​គ្រឿង​ចូល​មក​នេសាទ​ដោយ​ប្រើប្រាស់​ខុសច្បាប់​ក្នុង​ដែន​សមុទ្រ​នៃ​ខេត្ត​កោះកុង ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់​ពី​ព្រះ​អំណាច​នេះ​ហើយ​..?៕

r181204b1 r181204b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.