ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​និង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ ផលិតកម្ម​ផលិត​ចំណី​មាន់ និង​ការ​ចិញ្ចឹម​មាន់​យក​ស៊ុត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សួន​ឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម និង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ ផលិតកម្ម​ផលិត​ចំណី​មាន់ និង​ការ​ចិញ្ចឹម​មាន់​យក​ស៊ុត ដែល​ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ ៣​សំខាន់ គឺ​ឧស្សាហកម្ម កសិកម្ម និង​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​ដែល​បាន​និង​កំពុង​ដំណើរកា​រ​វិនិយោគ​និង​អភិវឌ្ឍ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ​ហើយ​ដែល​ក្រុមហ៊ុន​មាន​បំណង​នាំយក​និង​ផ្ទេរ​បច្ចេកវិទ្យា​ទាំងអស់នេះ​ទៅ​ដល់ដៃ​ប្រជា​កសិករ​កម្ពុជា​តាមរ​យ​:​ការវិនិយោគ​លើ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ និង​មាន់​ដោយ​ចាប់ផ្តើម​ពី​ការដាំដុះ រ​ហូល​ដល់​ផលិតផល​សម្រេច ពី​A ដល់​Z​។​

​លោក​នាយក​ក្រុមហ៊ុន​បាន​ជម្រាបជូន​ថា រោងចក្រ​ផលិតកម្ម​ស្រូវ​របស់​គាត់​សាងសង់​លើ​ផ្ទៃដី​ជាង​១០​ហ​ត​ហើយ​ស្ថិត​នៅ​ជិត​ដង​ទន្លេ​។​ទន្ទឹម​នឹង​នេះ​ក្នុង​គោលបំណង​ជួយ​រួមចំណែក​ដល់​ការដឹកជញ្ជូន​ផល​ស្រូវ​សើម​របស់​សហគមន៍​កសិកម្ម ក្រោយ​ការប្រមូល​ផល​មកកាន់​ឃ្លាំង​សម្ងួ​ត​បាន​ទាន់ពេលវេលា និង​ក្នុង​តម្លៃ​ថោក រដ្ឋាភិបាល​ចិន​បាន​ជួយ​ជីក​ព្រែក​សប្ប​និមិត្ត​មួយ​ពី​ដៃទន្លេ​ត​ភ្ជាប់​នឹង​រោងចក្រ ។

​លើសពីនេះទៅទៀត ដោយ​មាន​ការឧបត្ថម្ភ​ទុន​ពី​រដ្ឋាភិបាល ជា​រៀងរាល់ឆ្នាំ​ប្រមាណ មួយ​លាន​ប្រាំ​សែន​ដុល្លារ ក្នុង​ការជួយ​ធានា​តម្លៃ​កសិផល និង​ពង្រីក​មធ្យោបាយ​ផលិតកម្ម រោង​ម៉ាស៊ីន​ស្រូវ​នេះ​គឺ​មាន​លទ្ធភាព​កិនស្រូវ​បាន​ប្រមាណ​ជា​១៦០០​តោន​ក្នុង​១​ថ្ងៃ​ស្តុក​ស្រូវ​បាន​៣៩​ម៉ឺន​តោន​និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​ជាង​២០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ផង​ដែរ​។​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​លទ្ធភាព​ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​មួយឆ្នាំៗ​លើ​ផ្ទៃដី​ដាំ​ដំណាំ​ស្រូវ​ប្រមាណ​ជា ២​ម៉ឺន​ហ​ត ។​

​ដោយឡែក សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​មាន់​សាច់ រោងចក្រ​កែច្នៃ​ស៊ុត​មាន់ និង​ចំណី​មាន់​ដែល​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកទេស​ស្វ័យប្រវត្តិ​ក្នុង​ការផលិត និង​កែច្នៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ខ្សែចង្វាក់​ផលិតកម្ម​ដែល​បាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ធានាបាន​នូវ​ស្តង់ដារ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវ​ចិត្ត​និង​តម្រូវការ​ទីផ្សារ បង្កើន​តម្លៃបន្ថែម និង​ប្រាក់​ចំណូល ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ ដែល​ខ្សែចង្វាក់​ផលិតកម្ម​នេះ គឺ​ពិតជា​ឆ្លើយតប​តាម​អ្វី​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចង់បាន និង​ចង់​ឃើញ​វិស័យ​ឯកជន​នៅ​កម្ពុជា​យកទៅអនុវត្ត​៕

 

r181123c1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.