ខេត្តកំពង់ឆ្នាំង ៖ តាមការរៀបរាប់ពីប្រជាពលរដ្ឋដែលមានមុខរបរនេសាទលក្ខណៈគ្រួសារនៅតាមដងទន្លេសាបស្ថិតក្នុង ឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានមានប្រតិកម្មទៅលើមន្ត្រីជំនាញរដ្ឋបាលជលផលពីថ្នាក់សង្កាត់ផ្នែកខណ្ឌមន្ទីរកសិកម្មដែលមិនបានយកចិត្តទុកដាក់និងខ្វាយខ្វល់ចំពោះអនុសាសន៏៧ចំណុចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដែលហាមដាច់ខាតចំពោះការប្រើឧបករណ៍នេសាទខុសច្បាប់ដែលមានដូចជារបាំងលប(បរណរ៉ាវ)ធ្វើអំពីសាច់អួនទំនើបបែបថ្មី។
តែបច្ចុប្បន្ន បែរជាបទល្មើសខាងលើកើនឡើងទ្វេដងទៅវិញដោយឃើញបទល្មើសនៅតែកើនឡើងដូច្នេះប្រជាពលរដ្ឋដែលប្រកបរបជាលក្ខណៈគ្រួសារបានសំណូមពរដល់យើងអោយជួយធ្វើការចុះផ្សព្វផ្សាយត្រង់ចំណុចមួយចំនួនដែលគេកំពុងតែប្រើឧបករណ៍នេសាទខុសច្បាប់ដូចជានៅចំណុច(វត្តកោះកែវ)និងចំណុច(វត្តថ្នល់តាសែង)រហូតដល់វត្តកំពង់រាំងឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថានៅតែមានបទល្មើសនេសាទខុសច្បាប់ខណៈដែលក្រុមជនល្មើសនៅតែប្រើប្រាស់ឧបករណ៍របាំងលប(បរណរ៉ាវ)រាប់រយម៉ែត្រដែលក្រុមជនល្មើសដាក់កាត់វាលទំនាប កាត់ឆ្លងព្រែកនិងកន្លែងខ្លះដាក់ស្របតាមមាត់ទន្លេធ្វើឲ្យប៉ះពាល់ចរាចរត្រីចេញចូលពីក្នុងព្រៃរនាមចូលបឹងទន្លេសាបនៅរដូវទឹកស្រកនេះ។
ប្រភពដដែលបានបន្តទៀតថានៅឃុំស្វាយជ្រុំស្រុករលាប្អៀរបទល្មើសនេសាទត្រូវគេមើលឃើញថានៅតែកើតមានរៀងរាល់ខែឆ្នាំដែលក្រុមបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ខាងលើនេះធ្វើអោយទិន្នផលត្រីបានធ្លាក់ចុះជាខ្លាំង។
កន្លងមក មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងធ្លាប់បានធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសមួយចំនួនផងដែរខណៈដែលគេសង្កេតឃើញមន្ត្រីជលផលបានចុះធ្វើការបង្ក្រាបរបាំងលប(បរណរ៉ាវ)នោះដែលតែបើប្រៀបធៀបទៅនិងលទ្ធផលនៃការបង្ក្រាបកន្លងមកគឺគេបង្ក្រាបបានតែអ្នកមិនអោយលុយតែប៉ុណ្ណោះ។ជុំវិញករណីខាងលើនេះដែរប្រជាពលរដ្ឋស្នើសុំដល់លោកអេងជាសានប្រធានរដ្ឋបាលជលផលម៉ាស្រុកខ្មែរ!មេត្តាចុះពិនិត្យមើលដោយផ្ទាល់និងចាត់វិធានការអោយបានហ្មឺងម៉ាត់ចំពោះមន្ត្រីគ្រាប់ល្ពៅផងបើមិនអ៊ីចឹងទេបទល្មើសនេសាទក្នុងស្រុករលាប្អៀរនិងស្រុកជលគីរីក្លាយទៅជាដំបៅមហារីកមិនអាចព្យាបាលឲ្យជាបានឡើយ៕



