ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

​សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ សិស្ស​ពិការភ្នែក គ​ថ្លង់​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​

​សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ សិស្ស​ពិការភ្នែក គ​ថ្លង់​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​កូនៗ បាន​អញ្ជើញ​សួរសុខទុក្ខ រៀបចំ​អាហារ​ថ្ងៃត្រង់ ព្រមទាំង​ជូនអំណោយ​មួយចំនួន ជូន​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ពិការភ្នែក គ​ថ្លង់ នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី សរុប​ចំនួន ៣៥០​នាក់ ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​សំណេះសំណាល​ប្រកបដោយ​ក្តី​អាណិត​ស្រលាញ់ ជាមួយ​និង​ស្នាមញញឹម ដែល​ពោរពេញ​ទៅ​ដោយ​ភាពកក់ក្តៅ​នោះ សម្តេច​មហា​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ការសួរសុខទុក្ខ ដោយ​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ​សិស្សានុសិស្ស ពិការភ្នែក និង​គ​ថ្លង់ ដែល​កំពុង​សិក្សា​នៅ​ទី​នេះ​ទាំងអស់​។​

​ក្នុងឱកាស​នោះ​សម្តេច​មហា​បវរ​ធិបតី បាន​សួរ​សុខទុក្ខ​អំពី​ស្ថានភាព​រស់នៅ និង​ការសិក្សា​រៀនសូត្រ​របស់​ប្អូនៗ និង​ក្រើន​រំ​ឮ​ក​ដល់​ក្មួយៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ត្រងត្រាប់​ស្ដាប់​ដំបូន្មាន​របស់​លោកគ្រូ អ្នកគ្រូ ដើម្បី​ជា​សិស្ស​ល្អ កូន​ល្អ នៅក្នុង​សង្គម​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​បាន​អញ្ជើញ​មក​ជួប​ផ្ទាល់​ជាមួយ​ក្មួយៗ​សិស្សានុសិស្ស​នៅ​ទីនេះ​។ សម្តេច​មហា​បវរ​ធិបតី បានឱ្យដឹងថា កន្លងៗ​មក​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​តែងតែ​អញ្ជើញ​មក​ជួប​ប្អូនៗ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ​សិក្សា គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ជាប្រចាំ​ដល់​ក្មួយៗ ដែល​មាន​ពិការភាព​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​នេះ​។​

​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដែរ ដើម្បី​លើក​ចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ពិការភ្នែក និង​គ​ថ្លង់ សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ក៏​គ្រោង និង​រៀបចំ​ដំណើរ​កម្សាន្ត​ជូន​ដល់​ក្មួយៗ ទៅលេង​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ នា​ពេល​ឆាប់ៗ​ខាងមុខ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អគ្គស្នងការ​កាយ​ឫទ្ធី​នារី​កម្ពុជា មានប្រសាសន៍ថា នៅ​ក្នុង​វិទ្យាល័យ​នេះ មាន​សមាជិកា​កាយឫទ្ធិ​នារី​កម្ពុជា​ចំនួន​៦៣​នាក់ ដោយ​នៅក្នុង​ខែ​មករា ២០២៥​នេះ សមាគម និង​មាន​បើក​វគ្គ​បណ្តុះ​បណ្តា​ជូន​ដល់​ក្មួយៗ ដែល​ជា​សមាជិកា​ទៅតាម​ជំនាញ​ផ្សេងៗ ដែល​ក្មួយៗ​ចង់​ចេះ​ផងដែរ​។​

​លោក ម៉ៅ ផាត នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​បានឱ្យដឹងថា វិទ្យាល័យ​នេះ បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៩៤ មានឈ្មោះ​ជា​អង្គការ​គ្រួសារ​ថ្មី ក្នុង​គោលបំណង​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​គេបោះបង់​ចោល​នៅ​ជំរំ​ភៀសខ្លួន​សាយ​ធូ ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​។ ក្រោយមក​អង្គការ​គ្រួសារ​ថ្មី ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ក្លាយ​ជា​សាលា​សម្រាប់​ថែរក្សា និង​បណ្ដុះបណ្ដាល​កុមារកំព្រា ដែលមាន​ពិការភាព​រហូតដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ សាលា​ក៏​បាន​ប្តូរ​ឈ្មោះ​មកជា «​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​» វិញ ដោយ​ផ្ទេរ​ការគ្រប់គ្រង មក​នៅ​ក្រោម​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោកនាយក​រូបនេះ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ដែល​តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ ការសិក្សា​រស់នៅ និង​សុខភាព​របស់​សិស្ស​នៅទីនេះ​។ លោកនាយក​បាន​បញ្ជាក់​បន្ថែមថា​កន្លង​មក សិស្ស​កុមារ​ពិការភ្នែក និង​កុមារ​គរ​ថ្លង់​នៅទីនេះ តែងតែ​ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត តែងតែ​បាន​ចុះ​ជួប​សំណេះសំណាល ផ្ដល់​ចំណីអាហារ សម្ភារៈ​សិក្សា និង​ការព្យាបាល​ជំងឺ​មាត់​ធ្មេញ តាមរយៈ​ក្រុម​គ្រូពេទ្យ TYDA ជូន​ដល់​ក្មួយៗ និង​បុគ្គលិក​នៅក្នុង​វិទ្យាល័យ​នេះ​។​

​សូមបញ្ជាក់​ថា ក្រៅពី​ការជួប​សួរសុខទុក្ខ​សំណេះសំណាល សម្តេចនាយក​រដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត បាន​រៀបចំ​អាហារ​ថ្ងៃត្រង់​មួយ​ពេល និង​ផ្តល់​អំណោយ​មនុស្សធម៌​មួយ​ចំនួន​រួមមាន​៖ លោកគ្រូ​អ្នកគ្រូ ១២៩​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៨០​ម៉ឺន​រៀល​, ក្មួយៗ​សិស្សានុសិស្ស​៣០៦​នាក់ ក្នុង​ម្នាក់ៗ ប៊ិច​១​ដើម សៀវភៅ​២​ក្បាល និង​ថវិកា ១០​ម៉ឺន​រៀល , និស្សិត​សាកលវិទ្យាល័យ​ពិការ​៧​នាក់ ម្នាក់ៗ​ថវិកា​៤០​ម៉ឺន​រៀល​។​

​ជូន​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​២០​លាន​រៀល និង​មណ្ឌល​កុមារកំព្រា​ភ្នំពេញ​ថ្មី​២០​លា​រៀល ថែម​១​ពាន់​ដើម និង​សៀវភៅ​១​ពាន់​ក្បាល និង​ជូន​រថយន្ត​វ៉ែន​មួយគ្រឿង​ទៀត ដល់ វិទ្យាល័យ​ពិសេស​អប់រំ​ភ្នំពេញ​ថ្មី សម្រាប់​ដឹក​សិស្ស​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.