ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

លោក​បណ្ឌិត អេង ចំរើន រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច នាំយក​សម្ភារ​បណ្ណាល័យ សៀវភៅ និង​ថវិកា​មួយចំនួន​ប្រគល់ជូន​នាយក​សាលា​ឋ​ម​សិក្សា ហ៊ុន សែន កោះ​ខ្យង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

លោក​បណ្ឌិត អេង ចំរើន រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច នាំយក​សម្ភារ​បណ្ណាល័យ សៀវភៅ និង​ថវិកា​មួយចំនួន​ប្រគល់ជូន​នាយក​សាលា​ឋ​ម​សិក្សា ហ៊ុន សែន កោះ​ខ្យង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២៥ លោក​បណ្ឌិត អេង ចំរើន ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី បាន​ដឹកនាំ​ក្រុមការងារ​យក​សម្ភា​រប​ណ្ណា​ល័យ​មួយចំនួន ប្រគល់ជូន​នាយក​សាលា លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​នៅ​សាលា​ឋ​ម​សិក្សា ហ៊ុន សែន កោះ​ខ្យង ដែល​ស្ថិតនៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សម្ភារៈ​បណ្ណាល័យ​ដែល​បាន​ប្រគល់ជូន​នាពេលនេះ​រួមមាន​៖ សៀវភៅ​សិក្សា សៀវភៅ​រឿងនិទាន សៀវភៅ​សម្រាប់​សិស្ស​អាន​បង្កើន​ចំណេះ និង​ធ្នើ​ដាក់​សៀវភៅ សម្ភារៈ​ទាំងអស់​នេះ​សុទ្ធសឹង​ជា​ប្រយោជន៍​ដល់​ក្មួយៗ​សិស្សានុសិស្ស ដែល​អនាគត​នឹង​ក្លាយ​ជា​យុវជន​យុវនារី​ដ៏​សំខាន់​ក្នុង​ការ​បន្ត​កសាង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​។​

​នា​ឱកាស​នោះ លោក​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ពី សម្តេច​តេជោ ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់គ្នា ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​ដល់​ចៅៗ​សិស្សានុសិស្ស ដែល​ជា​ទំ​ពាំ​ស្នង​ឬ​ស្សី​សម្រាប់​ប្រទេសជាតិ​យើង និង​សូម​កោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​គ្នា​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​អនុវត្ត​តាម​ការ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​បវរ​ធិបតី ជា​នាយករដ្ឋមន្ត្រី​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​បណ្ឌិត អេង ចំរើន បាន​ប្រគល់​នូវ​សៀវភៅសរសេរ និង​ថវិការ​មួយចំនួន​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ប្រើប្រាស់​ក្នុង​សាលា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.