ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការរៀបចំ​កម្មវិធី «​សាទរ​កម្ពុជា​»​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២៥ នៅ​មុខ​ព្រះបរមរាជវាំង ជា​ព្រឹត្តិការណ៍​លើកដំបូង បង្ហាញ​ភាពរស់រវើក​នៃ​វប្បធម៌ អរិយធម៌ ដ៍​រុងរឿង​សម្បូរបែប របស់​កម្ពុជា​យើង

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការរៀបចំ​កម្មវិធី «​សាទរ​កម្ពុជា​»​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២៥ នៅ​មុខ​ព្រះបរមរាជវាំង ជា​ព្រឹត្តិការណ៍​លើកដំបូង បង្ហាញ​ភាពរស់រវើក​នៃ​វប្បធម៌ អរិយធម៌ ដ៍​រុងរឿង​សម្បូរបែប របស់​កម្ពុជា​យើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​នូវ​ការចូលរួម​អបអរសាទរ​ចំពោះ​ការរៀបចំ​កម្មវិធី «​សាទរ​កម្ពុជា​» នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០២៥ នៅ​មុខ​ព្រះបរមរាជវាំង ដែល​នេះ​ជា​ព្រឹត្តិការណ៍​លើកដំបូង បង្ហាញ​អំពី​វិសេស​ភាព ភាពរស់រវើក​នៃ​វប្បធម៌ អរិយធម៌​ដ៏​រុងរឿង​សម្បូរបែប និង​ជា​អត្តសញ្ញាណ​របស់​កម្ពុជា ដែល​ជា​មោទនភាព​របស់​ប្រជាជាតិ​ខ្មែរ​មួយ​ដែល​មាន​សុខ​សន្តិភាព​ជា​និរន្តរ៍​។​

​ការ​ថ្លែង​របស់​ឯកឧត្តម គីម រិទ្ធី បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ម្ចាស់ការ​នៅនឹងកន្លែង ក្បាច់គុន​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ចំណុះ​យោធភូមិភាគ​៤ ឆ្នាំ​២០២៤ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី​លោក​នាយ​រង​សេនាធិការ យោធភូមិភាគ​ទី​៤ លោក​អគ្គនាយក​ភស្តុភារ​ប្រចាំ​ទិស​ទី​១ លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​ព្រះវិហារ ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ នាយរង​សេនាធិការ គណៈកម្មការ យោធា​ចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និង​ពលទាហាន​ជាច្រើនរូប​ទៀត​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្គើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ដែល​លោក​ទាំង​ទ្វេ គឺជា​ថ្នាក់​ដឹកនាំ​ប្រទេសជាតិ រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ឯកឧត្តម គីម រិទ្ធី ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​ការងារ និង​សមិទ្ធិផល​ធំៗ​ជាច្រើន ដែល​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​សម្រេចបាន លើ​ការ​អ​ភ​វឌ្ឍវ​ស័យ​ការពារជាតិ ការងារ​សន្តិសុខ​យោធា ការថែរក្សា​សុខសន្តិភាព បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការងារ​កសាង​សមត្ថភាព​កងទ័ព ការអប់រំ​បណ្តុះបណ្តាល ការហ្វឹកហ្វឺន បំពាក់​បំប៉នកម្លាំង ជាពិសេស​គឺ​ការចូលរួម​សហការ ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ធនធានធម្មជាតិ ជលផល បទល្មើស​ឆ្លងដែន បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សា​ងៗ​ទៀត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ​បា​ន​ថ្លែង​បញ្ជាក់​ទៀត​ថា ក្នុង​រយៈពេល​នៃ​ការហ្វឹកហ្វឺន​នេះ សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​ដ៏​មោះមុត និង​ការខិតខំ​ប្រឹងប្រែង​របស់​សិក្ខាកាម​ទាំងអ​ស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហ្វឹកហាត់ ទាំង​កម្លាំងកាយ​ចិត្ត ដោយ​ស្មារតី​ទទួលខុសត្រូវ និង​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​សម្រេច​គោលដៅ នៃ​វគ្គ​ហ្វឹកហ្វឺន និង​សូម​កោតសរសើរ​ដល់​គណៈ​គ្រប់គ្រង យោធា​ចារ្យ គ្រូ​ឧទ្ទេស និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ចំណេះ​ជំនាញ ក្នុង​ការបង្ហាត់​បង្រៀន ដឹកនាំ និង​តាមដាន​សិក្ខាកាម​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​វគ្គ​ហ្វឹកហ្វឺន​ទទ​ទល​បាន​ជោគជ័យ​នា​ពេល​នេះ​។​

​ឯកឧត្តម គីម រិទ្ធី ក៏​បាន​ថ្លែង​ផ្តាំផ្ញើ និង​ជំរុញ​ឱ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន និង​សិក្ខាកាម​ទាំងអស់​អនុវត្ត​ការងារ​មួយចំនួន​ដូចខាងក្រោម​៖
* ត្រូវ​មាន​ទស្សនៈ​ស្មោះត្រង់ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ប្រឆាំង​ដាច់ខាត​រាល់​ឧបាយកល សង្គ្រាមចិត្តសាស្ត្រ​របស់​ពួក​អ​មិត្ត កា​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​។​
* ត្រូវ​គោរព​វិន័យ និង​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​អនុវត្ត​ចំណេះដឹង និង​ជំនាញ​ដែល​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​នេះ ឱ្យបាន​ខ្ជាប់​ខ្លួន​និង​មាន​ប្រសិទ្ធភាព ជា​ពិសេស​ត្រូវ​ជៀសវាង​ដាច់ខាត​ចំពោះ​បញ្ហា​គ្រឿងញៀន​។​
* ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ ស្រាវជ្រាវ និង​បង្កើន​សមត្ថភាព​ខ្លួនឯង​ជាប់​ជានិច្ច ដើម្បី​ក្លាយ​ជា​កងទ័ព​គំរូ ជា​កម្លាំដ៍​រឹងមាំ​របស់​ជាតិ​។​
* បន្ត​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សុខភាព សុខមាលភាព​ទាំងអស់គ្នា​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល ហូប​ស្ងាត់ ផឹក​ស្អាត និង​រស់នៅ​ស្អាត សម្អាត​អនាម័យ​ខ្លួនប្រាណ និង​បរិស្ថាន​ជុំវិញ​អង្គភាព និង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​អនុវត្ត​រាល់​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់ជូន​។​
* ត្រៀម​លក្ខណៈ​នានា ទាំង​កម្លាំង មធ្យោបាយ និង​បច្ចេកទេស ក្នុង​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​នានា ដែល​អាច​កើតឡើង​ជា​យថាហេតុ ដូចជា​ខ្យល់​កន្ត្រាក់ គ្រោះថ្នាក់​អគ្គីភ័យ និង​គ្រោះថ្នាក់​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.