ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ )៖​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ លាង ប៉ូ​ឡូ​(​រតនា​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពី​ករណី​ហិង្សា​ដោយ​ចេតនា កើតឡើង​នៅ​ចំណុច​ហាង​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២៣ និង​០០​នាទី ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២៥ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ម៉ៅ សុឃា​(​យ៉ា​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចាន់​គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ឈ្មោះ ម៉ាប់ (​ពុំ​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បានធ្វើ​សកម្មភាព​យក​កាំបិត​ ​ប៉័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ លាង ប៉ូ​ឡូ​(​រតនា​) បណ្ដាលឱ្យ​រងរបួស​ត្រូវ​ប្រអប់ដៃ​ជាច្រើន​កន្លែង ។

ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ដឹកនាំ​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ម៉ៅ សុឃា​(​យ៉ា​) ព្រមទាំង​ដកហូត​ត្ថុ​តាង កាំបិតប៉័ងតោ ប្រវែង​៣០​សង់ទីម៉ែត្រ ចំនួន​០១​ដើម ហើយ​នាំ​មក​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​តាម​នីតិវិធី​។​ដោយឡែក​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​។
​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្សពួក​ពិតជា​បាន​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​រូប​ខ្លួន​បាន​យក​កាំបិតប៉័ងតោ​បម្រុង​កាប់​ទៅលើ​ជនរងគ្រោះ តែ​កាប់​មិន​ត្រូវ​ទេ បន្ទាប់មក​ឈ្មោះ ម៉ាប់ បាន​យក​កាំបិតប៉័ងតោ​ពី​ដៃ​របស់​ខ្លួន កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាលឱ្យ​រងរបួស​តែម្ដង​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ ខែ​មករា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.