ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង

ប្រកាសកែសម្រួលសមាសភាពមន្រ្តីមួយចំនួននៅតាមស្ថានីយជញ្ជីងអចល័តចំនួន ៥ទីតាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​កែសម្រួល​សមាសភាព​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បំពេញ​ភារកិច្ច​នៅ​តាម​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ៥​ទីតាំង រួម​មាន​ស្ថានីយ​ជញ្ជីង​អចល័ត ព្រែក​ឯង រាជធានី​ភ្នំពេញ ស្ថានីយ​ជញ្ជីង​អចល័ត ក្រសាំង ខេត្ត​កណ្តាល ស្ថានីយ​ជញ្ជីង​អចល័ត ស្ទឹងច្រាល ខេត្ត​ព្រះសីហនុ ស្ថានីយ​ជញ្ជីង​អចល័ត ប្រាសាទ ខេត្ត​កំពង់ធំ និង​ស្ថានីយ​ជញ្ជីង​អចល័ត ឃ្លាំង​មឿង ខេត្ត​ពោធិ៍សាត់​។​

​មន្ត្រី​ក្រសួង​បានបញ្ជាក់​ថា គោលបំណង​នៃ​ការកែសម្រួល​សមាសភាព​មន្ត្រី​នៅ​តាម​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​ល​លើស​ទម្ងន់​កម្រិត​កំណត់ គឺ​ដើម្បី​ពង្រឹង​យន្តការ​អនុវត្ត​ការងារ​របស់​មន្ត្រី​តាម​ស្ថានីយ​នី​មួយៗ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ឱកាស​ដល់​មន្ត្រី​អាច​ផ្លាស់ប្តូរ ចែករំលែក​និង​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​។

​ទន្ទឹមនឹងនេះ មន្ត្រី​របស់​ក្រសួង ដែល​បាន​កែសម្រួល​ផ្លាស់​ទៅ​ទីតាំង​ស្ថានីយ​ថ្មី ក៏​មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការទប់ស្កាត់​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ អនុវត្ត​យ៉ាង​ត្រឹមត្រូវ តាម​បទ​ប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​មាត្រា​២៦ និង​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ បង្កើន​សាមគ្គីភាព ពង្រឹង​វិន័យ និង​កិច្ច​សហការ​ឱ្យ​កាន់តែ​ល្អ​រវាង​អង្គភាព​ចម្រុះ ដែល​បំពេញ​តួនាទី​ភារកិច្ច​ក្នុង​ស្ថានីយ​ជញ្ជីង អចល័ត ព្រមទាំង​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ រួម​ទាំង​សេចក្តីណែនាំ​លេខ​១២២ ស​ណន​.​លគស​អ ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ស្តី​ពី​ការពង្រឹង​វិន័យ និង​បែបបទ​អនុវត្ត​ការងារ​របស់​មន្ត្រី​ស្ថានីយ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​។​

​យ៉ាងណាក៏ដោយ​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​គេ​មើលឃើញថា បន្ទាប់​ពី​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​អំពី​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​នៅ​តាម​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​តែងតែ​ទទួល​យក​នូវ​លាភសក្ការៈ​ពី​ម្ចាស់​យាន្ត​យន្ត​ដឹក​លើស​ទម្ងន់​ជា​បន្តបន្ទាប់ ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​បង្កដោយ​យានយន្ត​ដឹក​លើស​ទម្ងន់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.