ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ នាំយក​សារ​រំលែក​ទុក្ខ និង​ថវិកា​នាយ​ឧត្តមសេនីយ៍ ស ថេត ប្រគល់​ជូន​គ្រួសារ​សព​ឧត្តមសេនីយ៍ត្រី ស៊ុំ សារឿ​ន

​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ នាំយក​សារ​រំលែក​ទុក្ខ និង​ថវិកា​នាយ​ឧត្តមសេនីយ៍ ស ថេត ប្រគល់​ជូន​គ្រួសារ​សព​ឧត្តមសេនីយ៍ត្រី ស៊ុំ សារឿ​ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៥​នេះ លោក​ឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង​ផែន​ការងារ​នគរបាល​ការពារ​ព្រំដេន​គោក និង​លោក​ឧត្ដមសេនីយ៍ត្រី អ៊ិន កាយ ស្នងការរង តំណាង​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន បាន​ចូលរួម​ពិធីបុណ្យ និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សារឿ​ន ស្នងការរង ដែល​បាន​ទទួលមរណភាព​កាល​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៥ ដោយសារ​គាំងបេះដូង​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការរង បាន​នាំ​យក​សារលិខិត​រំលែក​ទុក្ខ និង​ថវិកា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​២,០០០,០០០​រៀល​, ថវិកា​សមាគម​មិត្ត​នគរបាលជាតិ ចំនួន​៦,០០០,០០០​រៀល​, ថវិកា នាយ​ឧត្តមសេនីយ៍ ខេង សុមេធ ចំនួន​២,០០០,០០០​រៀល​, សារលិខិត​រំលែក​ទុក្ខ និង​ថវិកា​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចំនួន​២,០០០,០០០​រៀល​, ថវិកា លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ ចំនួន​១,២០០,០០០​រៀល ថវិកា​ថ្នាក់ដឹកនាំ នាយ​-​នាយរង​នគរបាល និង​មន្ត្រីនគរបាល​ទាំងអស់ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ចំនួន​១៤,០០០,០០០​រៀល ប្រគល់ជូន​លោក​ស្រី អោក សុខ​អែម ត្រូវជា​ភរិយា​សព​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សារឿ​ន​។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការរង បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧ​ត្ត​រមាន​មានជ័យ ជូន​លោក​ស្រី អោក សុខ​អែម និង​បាន​ចាត់ទុក​មរណភាព​របស់​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សារឿ​ន គឺជា​ការបាត់បង់​នាយ​នគរបាលជាតិ ដ៏​សកម្ម​ចំពោះ​ការងារ ដែល​ជានិច្ចកាល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​បុព្វហេតុ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ​នគរបាលជាតិ​គ្រប់​លំដាប់ថ្នាក់ សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​ជួយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សារឿ​ន សូម​ឆាប់​បាន​យោនយកកំណើត​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.