ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ខេត្ត​ព្រះវិហារ គ្រោង​បញ្ចប់​ការ​បន្ទោបង់​ពាស​វា​ពាស​កាល​ទូទាំង​ខេត្ត នៅ​ឆ្នាំ​២០២៥

ខេត្ត​ព្រះវិហារ គ្រោង​បញ្ចប់​ការ​បន្ទោបង់​ពាស​វា​ពាស​កាល​ទូទាំង​ខេត្ត នៅ​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម អ៊ុក គឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដោយ​ប្តេជ្ញាចិត្ត ក្នុង​នាម​រដ្ឋបាល​ខេត្ត​ព្រះវិហារ នឹង​រួមគ្នា​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល នៅ​បំណាច់​ឆ្នាំ​២០២៥​ខាងមុខនេះ​។​

​ឯកឧត្តម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ឲ្យ​កាន់តែ​ផុលផុស​ថែមទៀត ដោយ​ផ្តើមចេញពី​ខ្លួនឯង គ្រួសារ សហគមន៍ ក្នុងការ​ធ្វើ​ការផ្លាស់ប្តូ​រ​ទម្លាប់ ពី​ការ​បន្ទោបង់​ពាសវាល​ពាសកាល មក​សាងសង់​បង្គន់​អនាម័យ​ប្រើប្រាស់ ហូប​ទឹកស្អាត លាងដៃ​ជាមួយ​សាប៊ូ ព្រមទាំង​ជួយ​ណែនាំ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លូន ដើម្បី​ទទួល​បាន​ភាព​រីកចម្រើន​ប្រកប​ដោយ​សុខមាលភាព​ទាំងអស់គ្នា​។​

​ការ​ថ្លែង​បែប​នេះ​របស់ ឯកឧត្តម អ៊ុក គឹម​សាន ក្នុងឱកាស​អញ្ជើញ​ជា​តំណាង ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក ម៉ប់ ធិ​រិត ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះវិហារ អាជ្ញាធរ​ស្រុក​ជ័យ​សែន តំណាង​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ស្រុក​ជ័យ​សែន ព្រមទាំង​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ជាច្រើនរូប​ទៀត ចូលរួម​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ឃុំ​ច្រាច់ នៃ​ស្រុក​ជ័យ​សែន ជា​ឃុំ​សម្រេចបាន «​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​» នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៥​។​

​ឯកឧត្តម អ៊ុក គឹម​សាន បាន​ថ្លែង​ដោយ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ឃុំ​ច្រាច់ ដែល​ត្រូវបាន​គណៈកម្មាការ​បាន​វាយតម្លៃ​ទទួលស្គាល់​ជា​ផ្លូវការ ក្លាយ​ជា​ឃុំ​គំរូ​ក្នុង​ស្រុក​ជ័យ​សែន ជា​ឃុំ​សម្រេច​បាន​ការបញ្ចប់ «​បន្ទោ​បង់​ពាសវាល​ពាសកាល​» ODF និង​បាន​ធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នា​ថ្ងៃនេះ​។​

​ឯកឧត្តម អភិបាលរង​ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អង្គកា​រទស្សៈ​ពិភពលោក និង​អង្គការ​ដៃគូ​នានា ដែល​កន្លងមក​បាន​ជួយ​គាំទ្រ ទាំង​ផ្នែក​ស្មារតី សម្គារៈ និង​បច្ចេកទេស ក្នុង​ដំណើរ​អនុវត្ត​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព និង​អនាម័យ​ជនបទ​ក្នុង​ខេត្ត​ព្រះវិហារ ជាពិសេស​នៅ​ស្រុក​ជ័យ​សែន​។ ឯកឧត្តម ថា ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) នេះ​មាន​សារៈសំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ពិសេស​ជួយ​ដល់​សុខភាព​របស់​គាត់ និង​កាត់បន្ថយ​ជំងឺ​ផ្សេងៗ​។​

​បើ​តាម​លោក ម៉ប់ ធិ​រិត ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះវិហារ ថ្លែងឲ្យដឹងថា សម្រាប់​ឃុំ​ច្រាច់ នៃ​ស្រុក​ជ័យ​សែន ជា​ឃុំ​ទី​៩ នៅក្នុង​ខេត្ត​ព្រះវិហារ ដែល​សម្រេច​ទទួលបាន​នូវ​ជ័យលាភី ក្នុង​ការបញ្ចប់​បន្ទោបង់​ពាសវាល​ពាសកាល​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​រស់នៅ​ជនបទ បាន​ចូលរួម​សម្រេច​ODF​។ លោក​ថា នៅ​ឃុំ​ច្រាច់​មាន​ភូមិ​រដ្ឋបាល​ចំនួន​៦​ភូមិ ដែល​ពលរដ្ឋ​ចូលរួម​សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល គឺ​គ្រប់​ខ្នង​ផ្ទះ​មាន​បង្ក​ន់​អនាម័យ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ទូទាំង​៦​ភូមិ ក្នុង​ឃុំ​ច្រាច់​។​

​លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ទៀតថា គិត​មកដល់​ពេលនេះ​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ យើង​សម្រេចបាន​ឃុំ ODF ចំនួន​៩​ឃុំ នៃ​៥១​ឃុំ សង្កាត់​, ចំពោះ​ភូមិ​សម្រេច​បាន​ជា​ភូមិ ODF ចំនួន ៦៤​ភូមិ នៃ​ភូមិ​សរុប​ចំនួន​២៣២​ភូមិ ហើយ​នៅ​បំណាច់​ឆ្នាំ​២០២៥​ខាងមុខនេះ ខេត្ត​ព្រះវិហារ គ្រោង​ជា​ខេត្ត​បញ្ចប់​បន្ទោបង់​ពាសវាល​ពាសកាល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.