ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​រដ្ឋមន្ត្រី កែវ រតនៈ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​គ្រួស​ក្រហម ប្រវែង​ជាង​៤,០០០​ម៉ែត្រ និង​ស្ពាន​កំពង់​ល្វា ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ ប្រវែង​១៦០​ម៉ែត្រ ដែល​មាន​តម្លៃ​ជាង​៤១​ម៉ឺន​ដុល្លារ

​រដ្ឋមន្ត្រី កែវ រតនៈ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​គ្រួស​ក្រហម ប្រវែង​ជាង​៤,០០០​ម៉ែត្រ និង​ស្ពាន​កំពង់​ល្វា ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ ប្រវែង​១៦០​ម៉ែត្រ ដែល​មាន​តម្លៃ​ជាង​៤១​ម៉ឺន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ផ្លូវ​គ្រួស​ក្រហម ប្រវែង​ជាង​៤,០០០​ម៉ែត្រ និង​ស្ពាន​ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ (​ស្ពាន​កំពង់​ល្វា​) ប្រវែង​១៦០​ម៉ែត្រ ដែល​ចំណាយ​ថវិកា​អស់​ជាង​៤១​ម៉ឺន​ដុល្លារ​អាមេរិក ឆ្លងកាត់​ភូមិ​តា​នុក និង​ភូមិ​សំរោង​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កសាងឡើង​ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ភ្នំក្រវាញ ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ស្របគ្នា ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៤៦ ទិវា​ជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥» ដោយ​បាន​ការចូលរួម​ពី លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​ភ្នំក្រវាញ​, ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ងួន ប៉ោ​សេង និង ឯកឧត្តម ហេង សុភា​ណា អភិបាលរង​ខេត្ត ព្រមទាំង​លោក លោកស្រី ជា​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​មូលដ្ឋាន​ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន និង​ស្រុក​តា​លោ​សែន​ជ័យ​, មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​ទាំង​៣, អាជ្ញាធរ​មូលដ្ឋាន​, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​១,៥០០​នាក់​។​

​លោក ធា​ម សុផាត អភិបាល​ស្រុក​ភ្នំក្រវាញ បាន​ជម្រាបជូន​អំពី​សមិទ្ធផល​ធំៗ របស់​មូលដ្ឋាន​ស្រុក និង​ឃុំ ដែល​ក្រុម​ការងារ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ ជាពិសេស​កិច្ច​ការងារ​មនុស្សធម៌ ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ មិន​ដែល​ខកខាន​នោះ​ឡើយ​។ ជាក់ស្តែង​ដូចជា​ស្ពាន​កំពង់​ល្វា ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ មាន​បណ្តោយ​ប្រវែង​១៦០​ម៉ែត្រ ទទឹង​៤,២០​ម៉ែត្រ ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ បាន​ស្ថាបនា​ជា​៣​ដំណាក់កាល គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៦ ជួសជុល​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ និង​សាងសង់​លើក​ទី​២ នៅ​ឆ្នាំ​២០២៤ រួម​ទាំង​ផ្លូវ​គ្រួស​ក្រហម​ជាង​៤,០០០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​អស់​ជាង​៤១​ម៉ឺន​ដុល្លារ​អាមេរិក ជា​សក្ខីភាព​ស្រាប់​។​

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា ផ្លូវ​គ្រួស​ក្រហម​ជាង​៤,០០០​ម៉ែត្រ និង​ស្ពាន​ឆ្លងកាត់​ស្ទឹង មាន​បណ្តោយ​ប្រវែង​១៦០​ម៉ែត្រ និង​ទទឹង​៤,២០​ម៉ែត្រ ត្រង់​ចំណុច​ភូមិ​តា​នុក ឃុំ​លាច និង​ត្រើយម្ខាង​ស្ថិតក្នុង​ភូមិ​សំរោង​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មីស្រឡាង​មួយទៀត ដែល​កសាង​ឡើង ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ភ្នំក្រវាញ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សម្រាប់​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​ទៅ​កាន់​ទីផ្សារ​។ សមិទ្ធផល​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ក្មួយៗ​សិស្សានុសិស្ស ដែល​កន្លង​មក​ជួប​ការលំបាក ព្រោះ​គ្មាន​ផ្លូវ គ្មាន​ស្ពាន ក្នុងការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​កសិផល ទៅ​កាន់​ទីផ្សារ ជាពិសេស​សិស្សានុសិស្ស ធ្វើដំណើរ​ទៅ​សាលារៀន និង​ទៅ​កាន់​មណ្ឌល​សុខភាព​ជា​ដើម ដែល​តែងតែ​ជួប​ឧបសគ្គ និង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​។​

​ឯកឧត្តម រដ្ឋមន្ត្រី​បន្តថា នេះ​គឺ​ដោយសារ​តែ​សង្គមជាតិ​យើង ទទួលបាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា និង​បន្តវេន​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ថែម​លើ​ការខិតខំ​ប្រឹងប្រែង របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ថ្នាក់ គ្រប់ផ្នែក ទើប​ធ្វើឱ្យ​សមិទ្ធផល​នេះ ទទួលបាន​ជោកជ័យ ទុក​ជា​ចំណងដៃ​ជូន​ដល់​បងប្អូន​នៅ​តំបន់​នេះ បាន​ប្រើប្រាស់​ទៅតាម​តម្រូវការ​របស់​ខ្លួន​ដោយ​មិន​ប្រកាន់​អំពី​និន្នាការ​អ្វី​ឡើយ​។​

​ឯកឧត្តម បាន​ថ្លែង​ជម្រាប​ជូន​ទៀតថា ជាង​៤៦​ឆ្នាំ​កន្លងមកនេះ សង្គមជាតិ​ទាំងមូល​ទទួលបាន​សុខសន្តិភាព ស្ថេរភាព និង​កសាង​បាន នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គ្រប់​ទីកន្លែង ក្នុងនោះ​ក៏​មាន​ស្រុក​ភ្នំក្រវាញ​យើង​ផងដែរ ជា​ការរួមចំណែក​យ៉ាង​សំខាន់ ក្នុង​កាត់បន្ថយ​ភាពក្រីក្រ​។ តាមរយៈ​សមិទ្ធផល​នេះ ឯកឧត្តម បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ប្រើប្រាស់ និង​ថែរក្សា​សមិទ្ធផល​ទាំងនេះ ឱ្យបាន​គង់វង្ស​ល្អ និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​ដំណើរ​ជាមួយ សម្តេច​តេជោ និង​សម្តេច​បវរ​ធិបតី ដើម្បី​បាន​បន្ត​គ្រប់គ្រង​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះ​ទៅ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​មាន​ឱកាស​ថែរក្សា​សុខសន្តិភាព​បន្តទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម កែវ រតនៈ ក៏​បាន​ចែក​វត្ថុ​កំដរដៃ​ជា​និម្មិត​រូប ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ជាង​១,៥០០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គីឡូក្រាម សម្រាប់​ក្មួយៗ​សិស្សានុសិស្ស ទទួល​បាន​សម្ភារៈ​សិក្សា​ស្មើៗ​គ្នា ព្រមទាំង​បន្ត​អញ្ជើញ​កាត់​ខ្សែ​បូរណ៌ សម្ពោធ​សមិទ្ធផល​ទាំងអស់នោះ ជា​ផ្លូវការ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.