ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៥

សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង ៖ ថ្ងៃ​សុក្រ ០៥​កើត ខែ​បុស្ស ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៥ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​បាន​ចែក​ជា​ពីរ​ក្រុម រួមមាន​៖
+​ក្រុមទី​១៖ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង ដោយ​បាន​សហការ​ជាមួយ​សហគមន៍​នេសាទ​អន្លង់​មេត្រី​សែន​ជ័យ សហគមន៍​នេសាទ​ភូមិ​ថ្មី មាន​កម្លាំង​ចូលរួម​សរុប​១២​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់ ០៣ គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ប្រទះ​ឃើញ​ការធ្វើ​នេសាទ​ដោយ​ឧបករណ៍ របាំង​លូ​សាច់​អួន និង​របាំង​លូ​ស្បៃ​មុង នៅ​ចំណុច​កោះ​បរាជ និង​ចំណុច​ព្រែក​ក្បាល​កន្លង់ ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ដែល​ខុស​ទៅនឹង​ច្បាប់​ស្តីពី​ជលផល​។

+​ក្រុមទី​២៖ លោក រៀល សុខុម សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី មាន​កម្លាំង​០៣​នាក់ មធ្យោបាយ​បា​ឡា​ស្មាច់ ០១​គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ប្រទះ​ឃើញ​ដុំ​សម្រាស់​នៅ​ចំណុច​មាត់ទន្លេ​ស្ដី​ដក​គង ភូមិ​អន្លង់​មេត្រី ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ។​

+​ក្រុមទី​៣ ៖ លោក នួន ឬ​ទ្ធី នាយ​ផ្នែក​ជលផល​កំពង់​ប្រាសាទ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ និង​ប៉ុស្តិ៍​នរគ​បាល​រដ្ឋបាល​ស្វាយជ្រុំ កំលាំង​ចំនួន​០៩​នាក់ មធ្យោបាយ​កាណូត​ចំនួន ០២​គ្រឿង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​ប្រទះឃើញ​ការធ្វើ​នេសាទ​ដោយ​ប្រើ​សម្រាស់​រួមផ្សំ​កំប្លោក​ខុស​នឹង​ច្បាប់​ស្តីពី​ជលផល​នៅ​ចំណុច​ព្រែក​ក្រពើ​ពុល និង​ប្រលិ​ចក្អែក ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​បន្ទាប់​ពី​ពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​យើង​បាន​ឯកភាព​ធ្វើការ​រុះរើ និង​បំផ្លាញ់ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នូវ​ហ្នឹង​កន្លែង ចំនួន​៤ ករណី រួមមាន​៖
-​សម្រាស់​ចំនួន​០២​ករណី ស្មើនឹង​១៤​កន្លែង ទំ​ហ​ប្រមាណ ៤៣០០​ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន​៧៣០ មែក បង្គោល​ចំនួន​១៣៧​ដើម ខ្សែចំណង ១៥០​ម៉ែត្រ​។​
-​របាំង​សាច់​អួន​០១​ករណី ស្មើនឹង ០១​កន្លែង ប្រវែង​១៥០ ម លូ​សាច់​អួន​ចំនួន​០៤ គ្រឿង​បង្គោល​ចំនួន​១០០​ដេ​ី​ម​
-​របាំង​ស្បៃ​មុង​០១​ករណី​ស្មើនឹង​០៨ កន្លែង ប្រវែង ៤០០​ម លូ​ស្បៃ​មុង​ចំនួន​០៨​គ្រឿង បង្គោល​ចំនួន​២០០​ដើម ត្រី​ចម្រុះ​ចំនួន ៥៥ គីឡូក្រាម ៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.