ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កម្លាំង​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ដកហូត​ថ្នាំញៀន​ជិត​៥០​កញ្ចប់ អាវុធ​កែច្នៃ និង​សម្ភារ​មួយចំនួនទៀត

កម្លាំង​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ដកហូត​ថ្នាំញៀន​ជិត​៥០​កញ្ចប់ អាវុធ​កែច្នៃ និង​សម្ភារ​មួយចំនួនទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ជាមួយនឹង​ការ​ដក​បាន​ហូត​វត្ថុតាង​ថ្នាំញៀន​ជិត ៥០ កញ្ចប់​តូច​ធំ អាវុធ​កែច្នៃ​១​ដើម និង​សម្ភារ មួយចំនួនទៀត នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៥​នេះ ។​

​លោក​វរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យដឹង ដោយ​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល ខេត្ត​ឧត្តរមានជ័យ និង​ការណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរង​ទទួល​ផែន​គ្រឿងញៀន នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្ន ឆ្នាំ​២០២៤ កម្លាំង​អធិការនគរបាល​ស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ផន ជាង អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ប្រាសាទ បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ស្ថិតក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក ត្រពាំង​ប្រាសាទ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ចាន់ ឌី​ណា ហៅ​ងោល អាយុ​៣៩​ឆ្នាំ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE)​ចំនួន​០៣​កញ្ចប់​តូច ធំ កាំភ្លើង​កែច្នៃ​ស្នប់​ខ្យល់​០១​ដើម ទូរស័ព្ទដៃ​០១​គ្រឿង​។​

​លោក​វរសេនីយ៍ទោ ជ័យ វាសនា បាន​ថ្លែង​ទៀតថា យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ ចាន់ ឌី​ណា ហៅ​ងោល លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រ​ពាំ​ប្រាសាទ បាក់​អន្លូង និង​អូរ​ស្វាយ ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មុខ​សញ្ញដ៏​សកម្ម​ចំនួន​០២​នាក់​បន្ថែម​ទៀត​មាន​ឈ្មោះ​៖
*​ទី​១៖ ឈ្មោះ វ៉ាញ់ ហ្វុង អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ នៅត្រង់​ចំនុច​ខ្នង​ទំនប់​០៥ ស្ថិតនៅក្នុង​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ដកហូត​បាន​វត្ថុតាង នូវ​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ចំនួន​៤០​កញ្ចប់​ក្នុង​នោះ​មាន​០២​កញ្ចប់​ធំ​និង​៣៨​កញ្ចប់​តូច​។​
*​ទី​២៖ ឈ្មោះ វង្ស វិន អាយុ​៣៣​ឆ្នាំ (​មាន​ដី​ការបង្គាប់​ចាប់ខ្លួន​) រស់នៅ​ភូមិ​-​ឃុំ​អូរ​ស្វាយ​ឃុំ​អូរ ស្រុក​ត្រពាំង​ប្រាសាទ ដកហូត​សម្ភារ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ចំនួន​០១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១ សម្ភារៈ​វេច​ខ្ចប់​និង​ឧបករណ៍​បម្រើឲ្យ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​សរុប​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​៖
១-​ប្រភេទ​ថ្នាំញៀន​មេ​ត្ហ្វេ​តា​មី​(ice)​ចំនួន​សរុប​៤៤​កញ្ជប់​តូច និង​០៥​កញ្ជប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង កាំភ្លើង​កែច្នៃ​ចំនួន​០១​ដើម​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​រួម​ទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចាត់ការ​តាមតិ​វិធីបន្ត​៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.