ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ទិវា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០១៨ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ      ដែល​បាន​តស៊ូ​យ៉ាង​ជាង​ជ័យ​រំដោះទឹកដី​ចេញផុត​ពី​នឹម​ត្រួតត្រា​អាណានិគមនិយម​បារាំង  ។

​ទិវា​នេះ​បាន​ប្រារព្ធ​ក្រោម​អធិបតីភាព​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត  មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស សរុប​ចំនួន​៧៥៣​អង្គ​/​នាក់​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អាន​សន្ទរកថា​ស្តី​ពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០១៨​នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ខ្លាំងខ្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទា ឯករាជ្យ​ជាតិ​អោយ​ប្រទេស​កម្ពុជា​បាន​រួចផុត​ពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ  ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បាន​នូវ​គុណូបការៈ ដ៏​ថ្លៃង្លា​របស់​វីរ​យុទ្ធជន​យុទ្ធ​នារី​និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​​ទិស​ទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត  ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ​ពី​របប​ប្រល័យពូជសាសន៍​ពី​ភ្នក់ភ្លើងសង្គ្រាម​គ្រោះកាច​ចង្រៃ​ផ្សេងៗ​ព្រមទាំង​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការការពារ​ទឹកដី  អធិបតេយ្យ សេរីភាព សន្តិភាព  សន្តិភាព និង​វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា​អង្គ​មិ​ទិ្ទញ​ទាំង​អស់​ក្នុង​ទិវា​ខួប​លើក ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ  ប្រែក្លាយ​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា ដើម្បី​រក្សាបាន​សុខសន្តិភាព​អោយបាន​គង់វង្ស ចូល​រួមចំណែក​កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​អោយ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ៕​

 

r181109b1 r181109b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.