ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់ តំបន់​ស្តីពី «​កសិកម្ម​អេកូ ឡូ​ស៊ីនា​ពេលអនាគត​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក វេទិកា​ថ្នាក់​តំបន់​ស្តីពី «​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​» ដែល​បាន រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​មជ្ឈមណ្ឌល CIRAD និង​អង្គការ GRET​។

​ក្នុងឱកាស​នោះ គឺ​មាន​ដៃគូ​ជាច្រើន​ផងដែរ​បាន​ចូលរួម​ដូចជា របស់ លោកស្រី Naomi Noel តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) លោក​បណ្ឌិត Philippe Girard តំណាង​មជ្ឈមណ្ឌល CIRAD និង​ជា​នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Dominique Violas តំណាង​អង្គការ GRET ព្រមទាំង លោក លោកស្រី នាង​កញ្ញា ភ្ញៀវ កិត្តិយស​ជាតិ​-​អន្តរជាតិ ដែល​ជា​តំណាង​នៃ​បណ្តា ប្រទេស​ជាច្រើន នៅ​អាស៊ី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម បារាំង​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (CIRAD) ទីភ្នាក់ងារ​បារាំង​សម្រាប់ ការអភិវឌ្ឍ (AFD) អង្គការ GRET មជ្ឈមណ្ឌល​គ្រឿងយន្ត កសិកម្ម សមស្រប​របស់​គណៈកម្មកា​រ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​(UN-ESCAP/CSAM)​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋអាមេរិក (USAID) អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO) សម្ព័ន្ធ គ្រឿងយន្ត​កសិកម្ម​សមស្រប​(ASMC) បណ្តាញ​អភិរក្ស​កសិកម្ម​នៅ​អាស៊ី អាគ្នេយ៍ (CANSEA) និង​អង្គការ Swisscontact ដើម្បី​ចូលរួម​ក្នុង​វេទិកា នាពេល​នោះ​ផង​ដែរ​។​

​ឯកឧត្តម​ដ្ឋ​មន្ត្រី វេង សាខុន បានបញ្ជាក់​ថា ការរៀបចំ​វេទិកា​នេះ​គឺ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​វិសេសវិសាល ដែល​រៀបចំឡើង​ស្របពេល​ដែល កំណើនសេដ្ឋកិច្ច ព្រមទាំង​ទំនើបកម្ម និង​នាវានុវត្ត​សង្គម ក្នុង​តំបន់​កំពុង តែ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ល្អប្រសើរ ហើយក៏​ជា​សក្ខីកម្ម​មួយ ដែល​យើង​រំពឹងថា នឹង​ផ្តល់​នូវ​លទ្ធផល​ល្អ​នាពេលខាងមុខ សម្រាប់ បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ផ្សារភ្ជាប់ ជាមួយ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ថ្នាក់ តំបន់​មួយ​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ជា​ចក្ខុវិស័យ​ក្នុង​ការបង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ភាតរ​បរិស្ថាន និង​ភាព​រីកចម្រើន​របស់ ប្រជាជន​យើងទាំងអស់គ្នា​នៅក្នុង​តំបន់​នេះ​។

​ឯកឧត្តម វេង សាខុន បាន​គូសបញ្ជាក់ថា ក្នុង​គោលបំណង​ដើម្បី​ចូលរួម ជំរុញ​ការងារ «​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​» លោក​រដ្ឋមន្ត្រី បាន​ចូលរួម​ផ្តល់​នូវ​សារ​គន្លឹះ​មួយចំនួន​ជូន​អង្គពិធី​ទាំងមូល​ដើម្បី​ពិចារណា​ដូចតទៅ​៖

​ទី​១. ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់ ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ដាក់បញ្ចូល​គោលការណ៍ ប្រព័ន្ធ​អេកូឡូស៊ី​ជា​មូលដ្ឋាន ដោយ​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ស្រប​តាម​វិធានការ និង​គោលការណ៍​របស់​ប្រទេស​នីមួយៗ និង​គោលការណ៍​រួម​របស់​អាស៊ាន ធានា​ឱ្យមាន​ការផ្លាស់ប្តូ​រ​បទ ពិសោធន៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និង​ត្រូវ​ធ្វើឲ្យ​ប្រសើរឡើង ដល់​ការ​កំណត់ និង​ការគ្រប់គ្រង​ហានិភ័យ​ធម្មជាតិ និង​សមត្ថភាព ទាំងឡាយ​ឱ្យ​ស្រប​ទៅនឹង​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​គ្រប់​កម្រិត​។​

​ទី​២. ត្រូវ​អនុវត្ត​រាល់​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ការបំផ្លាញ​ប្រព័ន្ធ​អេកូ ឡូ​ស៊ី ដោយ​ត្រូវ​បន្ត​សហការ​គ្នា រៀបចំ​កំណត់​តំបន់​ដី​កសិកម្ម​ឱ្យបាន សមស្រប​សម្រាប់​ទិសដៅ​ប្រើប្រាស់​យូរអង្វែង និង​ត្រូវ​អនុវត្ត​គោល ការណ៍​ពាក់ព័ន្ធ​ដើម្បី​ឈានដល់​ការគ្រប់គ្រង​ធនធានធម្មជាតិ ដែល​កើតចេញ​ពី​វិធាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ប្រមូលផ្តុំ នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​អេកូឡូស៊ី និង​ការអភិវឌ្ឍ​ផ្អែក​លើ​មូល ដ្ឋា​ន​ជីវៈចម្រុះ​។

​ជាមួយគ្នានេះ ក៏​ត្រូវ​លើកកម្ពស់​គោលនយោបាយ​ប្រើប្រាស់​ដីធ្លី ដើម្បី​ជួយ​ដល់​កសិករ​ដែល​មាន​ដីស្រែ​ចម្ការ​តិចតួច ប្រកបដោយ​សមធម៌ និង​រក្សាបាន​នូវ​ស្ថិរភាព​នៃ​ការប្រើប្រាស់​ដី និង​ប្រភព​ធនធានធម្មជាតិ តាមរយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ​ឱ្យ​អស់​លទ្ធភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។​

​ទី​៣. គ្រប់​បណ្តា​ប្រទេស និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​គ្នា ឱ្យបាន​ល្អ​ដើម្បី​ចូលរួម​ការពារ​ស្តារ និង​អនុវត្ត​ការប្រើប្រាស់​ដោយ និរន្តរភាព​នូវ​ធន​ធាន​ធម្មជាតិ និង​ប្រព័ន្ធ​បរិស្ថាន ជាពិសេស គឺ​ចូលរួម​ទប់ស្កាត់​ការអនុវត្ត ឬ​សកម្មភាព​ដែល​បង្ក​ឱ្យ​មាន​រហោស្ថាន​កម្ម ឬ​ការធ្លាក់ចុះ​គុណភាព​ដី ពោល​គឺ​ត្រូវ​បង្វែរ​ពី​ការរស់នៅ​ដោយ​ពឹង អាស្រ័យ លើ​ផល និង​អនុផល​ព្រៃឈើ ព្រមទាំង​ការអនុវត្ត​ធ្វើ​កសិកម្ម តាម​ទម្លាប់ មក​ធ្វើ​កសិកម្ម​តាម​បែប​ប្រពលវប្បកម្ម​ទំនើប ចម្រុះ ទាន់សម័យ និង​សមស្រប ហើយ​ចូលរួម​គ្រប់គ្រង​ដី​ឱ្យ​មាន​និរន្តរភាព ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ ពោល​គឺ​ត្រូវ​រក្សា ស្តារ ឬ​កែប្រែ​ទឹក និង​ដី ឱ្យមាន​ភាព​បៃតង​ស្រស់ មាន​ភាព​មនោ​រម្យ​យូរអង្វែង សម្រាប់​ជីវិត របស់​យើង​គ្រប់ៗ​គ្នា​៕

 

r181107a1 r181107a2 r181107a3 r181107a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.