ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

លោក ជាវ តា​យ​អភិបាលខេត្ត អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖  នៅ​ព្រឹក​ថ្ងៃទី ០១ ខែ​វិច្ចិកា ឆ្នាំ​២០១៨ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពង​ក្រុង​។​

​អង្គពិធី​បន្ទាប់​មាន​របាយការណ៍​របស់​លោកនាយក​សាលា​និង​លោក ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បានឱ្យ​ដឹង​អំពី​វឌ្ឍនភាព​រីកចម្រើន​លើ​វិស័យ​អប់រំ​យុវជន​និង​កីឡា​នៅក្នុង​សាលា​ក៏​ដូច​ក្នុង​ទូទាំង​ខេត្ត​រួចមក លោក ជាវ តា​យ​អភិបាលខេត្ត បាន​អាន​នូវ​សារលិខិត​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ដោយ​ក្នុង​ខ្លឹមសារ​លិខិត​មាន​ជាអាទិ​ថា​៖ ថ្ងៃទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់​ដែល​ជា​កុលបុត្រ កុល​ធីតា​ជា​ទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នា មាន​ឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ​និង​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ​ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន​។​

​សារលិខិត​បាន​បន្ត​ទៀត​ថា ៖​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បាន​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យ​អប់រំ ទាំង​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័ ការយកចិត្តទុកដាក់​លើ​សិស្ស​ជួប​ការលំបាក ការលើកកម្ពស់ លក្ខខណ្ឌ​ការងារ​និង​លក្ខខណ្ឌ​រស់នៅ​របស់​គ្រូបង្រៀន​ជា​បន្តបន្ទាប់​និង​សា​លិខិត​បាន ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ​បង្រៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​បាន​លះបង់​កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន​សិស្ស​ឱ្យ​ទទួលបាន​ចំណេះដឹង ជំនាញ សីលធម៌ និង​កាយសម្បទា​រឹងមាំ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ ដែល​ជា​សសរទ្រូង​រឹងមាំ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​សំបូរ​រុងរឿង​។​

​ជាមួយ​ឱកាស​នោះ លោក​អភិបាល​ខេត្យ​ក្នុង​នាម​រដ្ឋបាល​ខេត្ត ក៏​បាន​សំដែង​ការអបអរសាទរ​និង​ក្ដី​សោមនស្ស​រីករាយ​នៅក្នុង​ឱកាស​បើក​បវេសនកាល​នា​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នេះដែរ​។ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា​៖ ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​នា​ឆ្នាំ​២០១៨-២០១៩ នា​ថ្ងៃនេះ​សម្រាប់​ខេត្ត​កំពត​គឺ​បាន​ធ្វើ​ព្រមៗ​គ្នា​នៅ​តាម​បណ្ដា​គ្រប់​ក្រុង​-​ស្រុក​ក្នុង​ខេត្ត​និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។  លោក ជាវ តា​យ ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ​អាណាព្យាបាល​សិស្ស ត្រូវ​ចូលរួម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ និង ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​អនាគត​សង្គម​និង​គ្រួសារ​របស់​យើងទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

 

r181101d0 r181101d1 r181101d2 r181101d3 r181101d5 r181101d6 r181101d7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.