ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

ឧត្តមសេនីយ៍ត្រី សៀ ទីន រួម​ជាមួយ​សមាជិក​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RARA) នាំយក​អំណោយ​ចែកជូន​ដល់ សិក្សានុសិស្ស ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ នៃ​សាលាបឋមសិក្សា​វត្ត​កំពង់​ភ្លុក​!

ឧត្តមសេនីយ៍ត្រី សៀ ទីន រួម​ជាមួយ​សមាជិក​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RARA) នាំយក​អំណោយ​ចែកជូន​ដល់ សិក្សានុសិស្ស ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ នៃ​សាលាបឋមសិក្សា​វត្ត​កំពង់​ភ្លុក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RARA) រួម​ជាមួយ​សមាជិក​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RARA) បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​រួមមាន ៖ ថវិកា​, គ្រឿងឧបភោគ​បរិភោគ​, សម្ភារៈប្រើប្រាស់​ក្នុង​ការងារ​រដ្ឋបាល រួម​និង​សម្ភារៈ​សិក្សា​ជាច្រើន​មុខ​ទៀត ធ្វើការ​ចែកជូន​ដល់ សិក្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​លោក​នាយក នៃ​សាលាបឋមសិក្សា​វត្ត​កំពង់​ភ្លុក ស្ថិតនៅ​ភូមិ​ដី​ក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​កញ្ចប់​ជំនួយ​សប្បុរស​ធ​ម៍​នេះ​គឺ​ជំនួយ​ដ៏​មាន​តម្លៃ​ក្នុងការ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស ទ្រទ្រង់​ការបង្ហាត់បង្រៀន ព្រមទាំង​ជួយ​ឧបត្ថម្ភ​ដល់​លោកគ្រូ អ្នកគ្រូ​នៅ​ក្នុង​សាលា បាន​មួយកំរិត​ផងដែរ​។​
​សប្បុរសជន​ដែល​បាន​ចូលរួម​បន្ថែម​មាន​៖
– លោក ហេង វ៉ា​ពុទ្ធិ​រាជ​
– លោក ទេព បូ​វីន
– កញ្ញា​វេង នុ​ជ​ម៉ាន​យ៉ាន​
– លោក ម៉ុល គុណ​ពិសិដ្ឋ​
– លោក លឹម តារា​
– លោក Ung Vengtech
– លោក Tep Janchumnit
– លោក Tep Senyurik
– អ្នកស្រី Sophy San and Michael Lun with family (USA)
– លោក Chamroeun Sun and Chanda Hy and family (USA)
– លោក Bumping Ly and Kim Kim Sour with family (USA)
– លោក Dominic Chea and Phalla Eang (USA)
– លោក Menghong Eang and Chhoeung Sreyoun and family (USA)
– លោក Vanna San and Moniroth Theara and family (USA)
– លោក Sothera Svay and Leaksmy Loek and family (USA)
– លោក Sokhan Sok and Kea Yang and family (USA) និង​សប្បុរសជន​ដទៃទៀត​។​

​ក្នុងឱកាស​នោះ លោកនាយក​សាលា បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចិត្តសប្បុរស​របស់ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន រួម​ជាមួយ​សមាជិក​ក្រុម (RARA) ដែល​បាន​នាំយក​អំណោយ រួម​នឹង​សម្ភារៈ​ចាំបាច់​ជាច្រើន​មុខ​ឧបត្ថម្ភ​ដល់ សាលាបឋមសិក្សា​វត្ត​កំពង់​ភ្លុក នាពេលនេះ និង​សូម​ជូនពរ​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​

ឧត្តមសេនីយ៍ត្រី សៀ ទីន រួម​ជាមួយ​សមាជិក​ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RARA) នាំយក​អំណោយ​ចែកជូន​ដល់ សិក្សានុសិស្ស ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ នៃ​សាលាបឋមសិក្សា​វត្ត​កំពង់​ភ្លុក​!

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.