ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​អភិបាលខេត្ត​ព្រះសីហនុ គូសបញ្ជាក់ថា ខេត្ត​ព្រះសីហនុ​មាន​កំណើន​សេដ្ឋកិច្ច ៤​ភាគរយ

​អភិបាលខេត្ត​ព្រះសីហនុ គូសបញ្ជាក់ថា ខេត្ត​ព្រះសីហនុ​មាន​កំណើន​សេដ្ឋកិច្ច ៤​ភាគរយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទទួល​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ស្ថានទូត​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាលាខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​ក្នុងជំនួប​នោះ ក្នុង​នាម​រដ្ឋបាល​ខេត្ត ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ឯកឧត្តម​អភិបាលខេត្ត​សូម​ស្វាគមន៍​ចំពោះ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន មក​កាន់​ខេត្ត​តំបន់ឆ្នេរ​របស់​យើង និង​អបអរសាទ​ខួប​លើក​ទី​៦៧ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស កម្ពុជា និង​ប្រទេស​ហ្វីលីពីន និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ជម្រាបជូន​ពី​ស្ថានភាព​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​នៅ​ទិស​នារតី​នៃ​ប្រទេស​កម្ពុជា ដែល​មាន​សក្តានុពល​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច សង្គម​។ ខេត្ត​ព្រះសីហនុ មាន​ក្រុង​-​ស្រុក​ចំនួន​៥ ២៩​ឃុំ​-​សង្កាត់ ស្មើនឹង​១១១​ភូមិ នៅ​ឆ្នាំ​២០២៣ ខេត្ត​ព្រះសីហនុ​មាន​កំណើន​សេដ្ឋកិច្ច ៤​ភាគរយ និង GDP សម្រាប់​មនុស្ស​ម្នាក់ ៦ ៨៨៣​ដុល្លា​អាមេរិក ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។​

ខេត្ត​ព្រះសីហនុ​មាន​ធនធានធម្មជាតិ​ដ៏​សម្បុរ​បែប មាន​កោះ​តូច ធំ​ចំនួន​៣២ ថ្ម​ប៉ប្រេះ​ទឹក​១ និង​ថ្មដុស​៥ មាន​ឆ្នេរ​សុមុទ្រ​ប្រវែង ១៧៥​គីឡូម៉ែត្រ មាន​ធនធានធម្មជាតិ​លើគោក និង​ជីវចម្រុះ​បាតសមុទ្រ ដែល​ជា​មូលដ្ឋាន​គ្រិះ​ក្នុង​ការអ​ភិ​វ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ស្នូល​នៃ​តំបន់​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ទាំង​៤ មានដូចជា ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប ដែល​ហៅ​ឈ្មោះ​តែ​មួយ​ថា ឆ្នេរសមុទ្រ​កម្ពុជា ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា បាន​កសាង​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុងព្រះសីហនុ រង្វង់​មូល និង​រួប​សំណាក​ចំនួន​៤ ដោយ​មាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។ ខេត្ត​ព្រះសីហនុ ជា​ច្រក​ចេញចូល​អន្តរជាតិ​យ៉ាង​សំខាន់​សម្រាប់​បង្កើន​សេដ្ឋកិច្ចជាតិ មាន​ផ្លូវ​គមនាគមន៍​ដូចជា ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក​។ ផ្លូវទឹក កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​បច្ចុប្បន្ន​មាន​ជម្រៅ​ទឹក​១៣,៥០​ម៉ែត្រ រាជរដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​ការអភិវឌ្ឍ​កំពង់ផែ​ជា​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ពី​ឆ្នាំ​២០២៤-២០២៦ មាន​ជម្រៅ​ទឹក​១៤,៥០​ម៉ែត្រ ដំណាក់កាល​ទី​២ ឆ្នាំ​២០២៥-២០២៨ មាន​ជម្រៅ​ទឹក​១៦,៥០​ម៉ែត្រ និង​ដំណាក់កាល​ពី​៣ ឆ្នាំ​២០២៦-២០២៩ មាន​ជម្រៅ​ទឹក​១៧,៥០​ម៉ែត្រ អាច​ឱ្យ​នាវា​ដែល​មាន​ចំណុះ​១៦​ម៉ឺន​តោន​ចូល​ចត​បាន​។ ផ្លូវអាកាស ប្រភេទ 4E មាន​ផ្លូវ​រត់​ប្រវែង ៣ ៣០០​ម៉ែត្រ​។ ផ្លូវគោក មាន​ផ្លូវដែក ផ្លូវជាតិ​លេខ​៣ លេខ​៤ និង​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៥​កំពុង​ដំណើការ និង ១០​ផ្សេង​ទៀត​កំពុង​សិក្សា ទន្ទឹម​នោះ ខេត្ត​ព្រះសីហនុ មាន​ទឹក​ស្អាត និង​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​អ្នកទេសច​រ និង​ការវិនិយោគ​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​អំណ​គុណ​ចំពោះ​រដ្ឋបាល​ខេត្ត​បាន​អនុញ្ញាតិ​ឱ្យ​លោកជំទាវ និង​សហការី​បាន​ចូលជួប​សម្ដែង​ការ​គួ​សម និង​ពិភាក្សា​ការងារ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ​នាពេលនេះ មាន​គោលបំណង​ផ្តល់​សេវាកម្ម​សេវា​កុងស៊ុល​ប្រទេស​ហ្វីលីពីន​ជូន​ដល់​ប្រជាពលរដ្ឋ​ហ្វីលីពីន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ដូចជា គ្រូបង្រៀន វិស្វករ សាសនា និង​ការងា​រលើ​វិស័យ​ផ្សេងៗ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ក្រោយ យើង​ចង់​ពិភាក្សា​រវាង​សេនានុព័ន្ធ​យោធា​ប្រទេស​ហ្វីលីពីន ជាមួយនឹង​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិកា​រ​សម្រាប់ប្រជាជន​ហ្វីលីពីន គោរព​ច្បាប់​នៅ​កម្ពុជា​។​

​ទន្ទឹម​នោះ លោកជំទាវ​ក៏​ចង់ដឹង​ពី​ច្បាប់​ស្តីពី​ការជួល​ជនបរទេស​ដែល​មាន​វិជ្ជាជីវៈ​មក​បម្រើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ជា​ផលប្រយោជន៍​រួម​សម្រាប់​សហគមន៍​ហ្វីលីពីន​កំពុង​ធ្វើការ​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​ជា​៣០០​នាក់ និង​ស្នើសុំ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​ជួយ​ផ្តល់​ស្ថិតិ​ប្រជាជន​ហ្វីលីពីន​កំពុងស្នាក់នៅ​បម្រើ​ការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​យើង​មាន​មូលដ្ឋាន​ក្នុង​ការគ្រប់គ្រង​ជួយ​ដល់​ពួកគាត់​។​

​លោកជំទាវ​ក៏បាន​ថ្លែង​អំណ​គុណ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ចំនួន ៤០​នាក់ ក្នុង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដើម្បី​ប្រឆាំង​ឧក្រដ្ឋកម្ម​ឆ្លង​ដែន​ដែល​យើង​បានចុះ MOU រវាង​នគរបាល​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​លើកទឹកចិត្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រដ្ឋកម្ម​ឆ្លងដែន ហើយ​ស្ថានទូត​ហ្វីលីពីន​ក៏​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការចូលរួម​ថែរក្សា​បរិស្ថាន​សមុទ្ររ​វាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ​៖ AKP

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.