ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​កងទ័ព​កម្ពុជា និង​តួ​ក​គី នឹង​ពង្រឹង និង​ពង្រីក​ការទំនាក់ទំនង​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់

​កងទ័ព​កម្ពុជា និង​តួ​ក​គី នឹង​ពង្រឹង និង​ពង្រីក​ការទំនាក់ទំនង​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី Ulko Kocaefe ឯកអគ្គរដ្ឋទូត និង​លោក​វរ​នា​វី​ឯក Levent YILMAZ ប្រធានការិយាល័យ​អនុព័ន្ធយោធា នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​កម្ពុជា ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីបញ្ជាការ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ការ​មក​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ថ្ងៃនេះ គឺជា​ការពង្រឹង និង​ពង្រីក​ការទំនាក់ទំនង​រវាង​សាធារណរដ្ឋ​តួ​ក​គី និង​ព្រះរាជាណាចក្រ​កម្ពុជា និង​រវាង​កងទ័ព​យើង​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត​។​

​នា​ឱកាស​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ជំរុញ និង​បង្កើន​ការទំនាក់ទំនង​គ្នា​ក្នុង​ការផ្លាស់ប្តូរ​ទស្សន​កិច្ច​ទៅវិញទៅមក ការផ្លាស់ប្តូរ​ព័ត៌មាន​ផ្នែក​ចារកម្ម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​វិស័យ​ឧស្សាហកម្ម​យោធា​ជាដើម​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​ប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​តួ​ក​គី ប្រមុខ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក ចំពោះ​សភាព​កាណ៍​ដែល​កើតមានឡើង​ក្នុង​ពិភពលោក និង​ជំរុញ​អនុវត្ត​តាម​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ឯកភាពគ្នា​កន្លងមក ប៉ុន្តែ ការទំនាក់ទំនង និង​ការអនុវត្ត​តាម​ថ្នាក់ដឹកនាំ​ថ្នាក់ដឹកនាំ​យើង​ទាំង​ពីរ​បាន​ពន្យា​ពេល ដោយ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ហើយ​ក្នុង​ឆ្នាំ​២០២៤​នេះ ការទំនាក់ទំនង និង​ជំរុញ​ការអនុវត្ត​តាម​ការឯកភាព​គ្នា​រវាង​ថ្នាក់ដឹកនាំ​យើង​ទាំង​ពីរ​ក៏​ត្រូវតែ​ចាប់ផ្តើម ជាពិសេស​ក្នុងឱកាស​លោកស្រី​ឯកអគ្គរដ្ឋទូត និង​លោក​វរ​នា​វី​ឯក មក​ចូល​ជួប និង​ពិភាក្សា​ការងារ​ក្នុង​ពេល​នេះ​។​

​ក្នុងជំនួប​ទ្វេរ​ភាគីរ​នេះ ភាគី​ទាំង​បានបញ្ជាក់​ថា​៖ «​យើង​គួរ​ចាប់ផ្តើម​រៀបចំ​អនុស្សារណៈ​យោគយល់​គ្នា (MOU) រវាង​កងទ័ព​យើង​ទាំងពីរ ក្នុង​គោលបំណង​ការបណ្តុះបណ្តាល និង​ការហ្វឹកហាត់​ផ្នែក​យោធា ការចូលរួម​ហ្វឹកហ្វឺន​រួមគ្នា ក្នុង​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​នានា​, ការទំនាក់ទំនង​ផ្នែក​អេឡិចត្រូនិក ប្រព័ន្ធ​ព័ត៌មានវិទ្យា ការហ្វឹកហ្វឺន​កម្លាំង​រក្សា​សន្តិភាព និង​ការពង្រីក​ផ្នែក​ឧស្សាហកម្ម​យោធា​ជាដើម ព្រមទាំង​បន្ត​ការផ្លាស់ប្តូរ​គណៈប្រតិភូ​យោធា ទស្សនកិច្ច​ទៅវិញទៅមក និង​ការអញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​យោធា ដែល​កងទ័ព​សាធារណរដ្ឋ​តួ​ក​គី​បាន​រៀបចំ​ឡើង​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញទៅមក​»​។​

​ជាថ្មី​ម្តងទៀត ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ សូម​ស្វាគមន៍​ការចូល​ចួប និង​ពិភាក្សា​ការងារ​របស់​លោកស្រី អ៊ូ​ឃូ ខូចា​ហ្វេស​ហ្វេ (Ulko Kocaefe) និង​លោក​វរ​នា​វី​ឯក លេវិន យិល​ម៉ាស (Levent YILMAZ) និង​សូម​ជូនពរ​លោក​ស្រី និង​លោក​វរ​នា​វី​ឯក ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.