ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

​អភិបាលខេត្ត​ពោធិ៍សាត់ បន្ត​ចុះ​ពិនិត្យ​តាមដាន​វាយតម្លៃ​ការងារ​ដឹកនាំ និង​រៀបចំ​សោភ័ណ្ឌភាព​បរិស្ថាន​សិក្សា និង​បំនិន​អប់រំ តាម​បណ្តា​វិទ្យាល័យ និង​សាលាបឋមសិក្សា ក្នុងស្រុក​ភ្នំក្រវាញ និង​ក្រុង​ពោធិ៍សាត់

​អភិបាលខេត្ត​ពោធិ៍សាត់ បន្ត​ចុះ​ពិនិត្យ​តាមដាន​វាយតម្លៃ​ការងារ​ដឹកនាំ និង​រៀបចំ​សោភ័ណ្ឌភាព​បរិស្ថាន​សិក្សា និង​បំនិន​អប់រំ តាម​បណ្តា​វិទ្យាល័យ និង​សាលាបឋមសិក្សា ក្នុងស្រុក​ភ្នំក្រវាញ និង​ក្រុង​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​បន្ត​ចុះ​ត្រួតពិនិត្យ តាមដាន​វាយតម្លៃ​ការងារ​ដឹកនាំ និង​ជម្រុញ​ការរៀបចំ​សោភ័ណ្ឌភាព​បរិស្ថាន​សិក្សា និង​បំនិន​អប់រំ នៅ​វិទ្យាល័យ ហ៊ុន​សែន បាក់​ចិញ្ចៀន ក្នុង​ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ និង​សាលាបឋមសិក្សា​សូ​ភី ក្នុង​សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ដើម្បី​រៀបចំ​សូចនាករ នៃ​ការប្រឡងប្រណាំង​ការផ្តល់​សេវា​ល្អ​ក្នុង​វិស័យ​អប់រំ សម្រាប់​ក្របខណ្ឌ​ខេត្ត​ពោធិ៍សាត់​។​

​ថ្លែង​ក្នុង​ឱកាស​ចុះ​ទីតាំង​នី​មួយៗ ឯកឧត្តម ខូ​យ រី​ដា បាន​ជម្រាបជូន​ថា វិស័យ​អប់រំ គឺជា​វិស័យ​មួយ​ដែល​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការផលិត​ធនធានមនុស្ស ដែល​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន របស់​ប្រទេសជាតិ​។ ពិតណាស់ថា លោកគ្រូ អ្នកគ្រូ គឺ​ថ្នាល​បណ្ដុះ​នូវ​ធនធាន​មនុស្ស​ថ្មី ធ្វើឱ្យ​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ មានចំណេះដឹង និង​ចំណេះធ្វើ មាន​ក្រមសីលធម៌ និង​សេចក្ដីថ្លៃថ្នូរ សូម្បីតែ​លោក ដែល​កាន់​មុខតំណែង​បច្ចុប្បន្ន ក៏​កើត​ចេញពី​ការបង្ហាត់​បង្រៀន របស់​លោកគ្រូ អ្នកគ្រូ​ផងដែរ​។​

​ឯកឧត្តម​សង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹង​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន ដល់​សិស្សានុសិស្ស ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ឡើង​។ ឯកឧត្តម​សូមឱ្យ​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ ត្រូវ​ដឹកនាំ​សិស្ស និង​ជួយ​បំផុស​ចលនា ចូលរួម​សម្អាត​បរិស្ថាន​ទាំង​ក្នុង​សាលារៀន និង​បន្ទប់រៀន ដើម្បី​សុខភាព និង​បរិស្ថាន​សិក្សា​ល្អ​។ ជាមួយគ្នា​នោះ​ឯកឧត្តម​ក៏​សូម​ឱ្យ​គណៈ​គ្រប់គ្រង​សាលា ត្រូវ​គិតគូរ​ពី​ការរៀបចំ​ដាក់តាំង រូប​ឥស្សរជន​ឆ្នើម​របស់​យើង ដែល​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេស​មក​ដល់​បច្ចុប្បន្ន​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​លើកឡើង​ថា កូនក្មួយ​សិស្សានុសិស្ស​ទាំងអស់ មានឱកាស​ពេញលេញ ក្នុង​ការសិក្សា​រៀនសូត្រ ដែល​ខុស​គ្នា​ពី​យុវជន​សម័យ​មុន ក្នុង​សម័យ​សង្គ្រាម និង​សម័យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ប្រទេសជាតិ​យើង ធ្លាប់​ឆ្លងកាត់​ក្នុង​ស្ថានភាព​ដ៏​លំបាក​វេទនា​បំផុត​។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​អនាគត​ខ្លួន និង​ឱ្យក្លាយ​ទៅ​ជា​ធនធានមនុស្ស សម្រាប់​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​។ ក្មួយៗ​ត្រូវ​ចង​ចាំ​ថា «​យើង​ត្រូវ​រៀន​ទៅរក​គោលដៅ​ជា​វិជ្ជមាន និង​ត្រូវ​រៀន​ទៅរក​ទីផ្សារការងារ​»​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ចុះ​ពិនិត្យ​ការងារ​សាងសង់ អគារសិក្សា​២​ខ្នង មាន​០៧​បន្ទប់ ក្នុងនោះ​មាន​បន្ទប់​សិក្សា ៦​បន្ទប់ និង​ទីចាត់ការ ១​បន្ទប់ នៃ​សាលាបឋមសិក្សា​ថ្ម​៣​ដុំ ក្នុង​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​មាន​ការខ្វះខាត ចាស់​ទ្រុឌទ្រោម ជា​អំណោយ​របស់​សម្តេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​រូបលោក ខណៈ​ដែល​បច្ចុប្បន្ន​សម្រេច​ការស្ថាបនា​សាងសង់ បាន​ជាង​៦០​ភាគរយ​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.