ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​ប្រកាស​ចូល​កាន់តំណែង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ខេត្ត​ឧត្តរមានជ័យ​, លោក​វរសេនីយ៍ឯក គឹម សុផាត ជំនួស​លោក​ឧត្តមសេនីយ៍ត្រី យូ សុទ្ធា​រិទ្ធ

​ប្រកាស​ចូល​កាន់តំណែង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ខេត្ត​ឧត្តរមានជ័យ​, លោក​វរសេនីយ៍ឯក គឹម សុផាត ជំនួស​លោក​ឧត្តមសេនីយ៍ត្រី យូ សុទ្ធា​រិទ្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ លោក​វរសេនីយ៍ឯក គឹម សុផាត នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​អន្តរជាតិ​ជាំ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជំនួស​លោក​ឧត្តមសេនីយ៍ត្រី យូ សុទ្ធា​រិទ្ធ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ច្រកទ្វារ​ទី​១​។​

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តំណាង​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ និង​ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​។​

​នៅក្នុង​ឱកាស​នេះ​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ បាន​អបអរសាទរ ចំពោះ​លោក​វរសេនីយ៍ឯក គឹម សុផាត ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ផ្តល់​សេចក្តីទុកចិត្ត តែងតាំង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិ​ជាំ និង​សូម​អបអរសាទ​លោក​ឧត្តមសេនីយ៍ត្រី យូ សុទ្ធា​រិទ្ធ ដែល​ត្រូវ​ផ្លាស់ប្តូរ និង​តែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍​ច្រកទ្វារ​ទី​១​។​

​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ ក៏​បាន​ថ្លែង​ណែនាំ​ដល់​មន្ត្រី​អន្តោប្រវេសន៍​ពី​បញ្ហា​អត្តចរិត ដោយ​យើង​ទទួល​ការងារ​ជំនាញ ការងារ​សន្តិសុខ​ហើយ ប៉ុន្តែ​ក៏​ត្រូវ​ធ្វើ​បដិសណ្ឋារកិច្ច​ដែរ កុំឱ្យ​មាន​សំដី​ធំ សំដី​តូច​ដល់​អ្នកធ្វើដំណើរ កុំឱ្យ​មាន​ការលើកឡើង​ថា​យើង​មិន​មាន​បដិសណ្ឋារកិច្ច​ល្អ ចំពោះ​អ្នកដំណើរ​ចេញ ចូល តាម​ច្រក​នេះ ធ្វើយ៉ាងណា​ឱ្យ​គាត់​សប្បាយចិត្ត តែ​កុំ​ភ្លេច​ជំនាញ​របស់​យើង គឺ​ការងារ​អន្តោប្រវេសន៍​ផង និង​ការងារ​សន្តិសុខ​ផង​។​

​លោកនាយ​ឧត្តមសេនីយ៍​អគ្គនាយ​រង ក៏​បាន​ថ្លែង​ជំរុញ​លោកនាយ​ប៉ុស្តិ៍​ថ្មី ត្រូវមាន​ការត្រួតពិនិត្យ​វត្តមាន​របស់​មន្ត្រី គ្រប់គ្រង​កម្លាំង​ឱ្យ​បានល្អ កុំឱ្យ​មាន​ការធ្វេសប្រហែស​ឱ្យសោះ ត្រូវ​មាន​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​អង្គភាព​ឱ្យបាន​ល្អ ដើម្បី​ឱ្យ​ការងារ​អង្គភាព​ទទួលបាន​ជោគជ័យ ពិសេស​ត្រូវ​ធ្វើ​ការសហកា​រ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នានា​នៅ​ច្រកទ្វារព្រំដែន និង​ជា​អាជ្ញាធរ​ដែនដី​ឱ្យបាន​ល្អ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.