ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​របស់​លោក​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​គ្រោះថ្នាក់​ជាន់មីន ដាច់​ជើង​ស្តាំ នៅ​ឃុំ​ថ្ម​ដា

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​របស់​លោក​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​គ្រោះថ្នាក់​ជាន់មីន ដាច់​ជើង​ស្តាំ នៅ​ឃុំ​ថ្ម​ដា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​ថវិកា របស់​លោកអ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមហ៊ុន L.Y.P Group ចំនួន​៥០​លាន​រៀល មក​ប្រគល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជួប​ឧបទវហេតុ​ជាន់មីន ដាច់​ជើង​ស្តាំ​ម្ខាង កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៤​កន្លងទៅ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ចូលរួម​សោកស្តាយ និង​បាន​នាំ​ការផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោកអ្នកឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមហ៊ុន L.Y.P Group ចំពោះ​គ្រោះថ្នាក់​នេះ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ សូម​កុំ​អស់សង្ឃឹម​ក្នុង​ជីវិត ថ្វី​ត្បិត​យើង​នៅ​មាន​ជីវិត​នៅឡើយ យើង​ក៏​នៅ​មាន​សង្ឃឹម​ជានិច្ច​។ ប្អូនប្រុស ស៊ុំ សុខ​ប៊​ន ពិតជា​មាន​សំណាង​ហួស ០.០០១% ក្នុងចំណោម​១០០​សំណាង ដែល​មិន​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត ខណៈ​ឯកឧត្តម​បាន​អន្តរាគមន៍​គ្រប់​ច្រកល្ហក ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្អូន រហូត​បាន​ធូរស្រាល​ដល់​បច្ចុប្បន្ន​។​

​ឯកឧត្តម​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទីតាំង​ដែល​មាន​ការ​ហាមប្រាម ឬ​សង្ស័យថា​មាន​មីន​។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង ០៩ និង​០៧​នាទី ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៤ មាន​ការណី​ផ្ទុះ​គ្រាប់មីន ដែល​បន្សល់​ពី​សង្គ្រាម មួយ​លើក នៅ​ចំណុច​អូរ​កងឈ្លប ស្ថិតក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ ករណី​នេះ​បណ្តាលឱ្យ​ជនរងគ្រោះ​ម្នាក់ មានឈ្មោះ ស៊ុំ សុខ​ប៊​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខ​របរ​កសិក​រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រង​របួស​ដាច់​ជើង​ខាងស្តាំ និង​របួស​លើ​ផ្ទៃមុខ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់ ខណៈ​ពេល​ជនរងគ្រោះ​កំពុង​តែ​បាញ់​ស្មៅ នៅ​ចំណុច​កើតហេតុ​ខាងលើ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.