ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» សមិទ្ធផល​លើដី​ខេត្ត​កែប តម្លៃ​ជាង​១០​លាន​ដុល្លារ

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» សមិទ្ធផល​លើដី​ខេត្ត​កែប តម្លៃ​ជាង​១០​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ម្លប់​សុខ​សន្តិភាព​បាន​រុញច្រាន​ឱ្យ​កម្ពុជា​មាន​ឱកាស​អភិវឌ្ឍន៍ និង​សម្រេច​បាន​ការកសាង​សមិទ្ធផល​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​ជា​បន្តបន្ទាប់​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សមិទ្ធផល​ថ្មី​មួយ​ទៀត​លើ​ទឹកដី​ខេត្ត​កែប គឺ «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» តម្លៃ​ជាង​១០​លាន​ដុល្លារ ត្រូវបាន​រៀបចំ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ដ៏​មាន​សារៈសំខាន់​មួយ​ខ្សែ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្អង់ខ្ពស់​របស់​សម្តេច​មហាបវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​សាទរ​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

«​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» ជា​សមិទ្ធផល​ឆ្លង​សម័យកាល ពោល​ត្រូវបាន​សាងសង់​ឡើង​ក្នុង​ពេល​សម្តេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី ហើយ​សម្រេច​ក្នុង​ពេល​សម្តេច​មហា​បវ​រ​ធិបតី​ជា​នាយករដ្ឋមន្ត្រី​។ «​វិថី​តេជោ​សន្តិភាព ឆ្នេរ​អង្កោល​» មាន​ប្រវែង​សរុប ១២,៦៤៥​ម៉ែត្រ ស្ថិតនៅ ភូមិ​កែប និង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺជា​អនុ​គម្រោង​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័​ន្នក្នុង​មហា អនុ​តំបន់​មេគង្គ​ជំហាន​ទី​២ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ទេសចរណ៍​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តែង​ក្តីរីករាយ​បាន​អញ្ជើញ​ចូលរួម​សម្ពោធ «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​»​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អម​អរសាទរ​ពលរដ្ឋ​ខេត្ត​កែប​ទទួល​បាន​សមិទ្ធផល​ថ្មី «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​»​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» ជា​សរសៃឈាម​មួយ​ដ៏​សំខាន់ សម្រាប់​ការតភ្ជាប់​សហគមន៍​ទេសចរណ៍​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» បម្រើ​ប្រយោជន៍​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៦​ពាន់​គ្រួសារ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា «​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​» បាន​ត​ភ្ជាប់​ផ្ទៃក្នុង​របស់​ខេត្ត ក៏ដូចជា​ត​ភ្ជាប់​ទៅ​ព្រំដែន​ជាមួយ​វៀតណាម​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​មនុស្ស ទឹក ផ្លូវ និង​ភ្លើង គឺជា​កិច្ចការ​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ ដើម្បី​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រយៈពេល​ជិត​១៥​ខែ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី បាន​ធ្វើ​កិច្ចការ​ច្រើន ក្នុងនោះ​បាន​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផងដែរ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត តប​ទៅ​លោក ជេម សុខ ដោយ​បង្ហាញ​ការងឿងឆ្ងល់​ថា បើ​រាជរដ្ឋាភិបាល​មិន​ធ្វើ​អ្វី​សោះ ហេតុអ្វី​ក៏​មាន​សមិទ្ធផល​សម្ពោធ​?
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តាំ​ទៅ​លោក ជេម សុខ ថា ធ្វើ​ជា​អ្នកវិភាគ​កុំ​ធ្វើ​ជា​អ្នកវិភាគ​បែប​ស៊ី​អារម្មណ៍ ហើយ​បើ​ជា​អ្នកវិភាគ​បែប​វិទ្យាសាស្ត្រ គឺ​ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​លោក ជេម សុខ ឱ្យ​មក​ស្រុក​ខ្មែរ​ស្វះស្វែង​រក​ព័ត៌មាន​ពិត​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការវិភាគ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​បើក​ឱ្យ​លោក ជេម សុខ អាច​ចូល​សួរ​គ្រប់​រដ្ឋមន្ត្រី​ដែល​ចង់បាន​ព័ត៌មាន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ចេញ​លុយ​សម្រាប់​ការធ្វើដំណើរ​របស់​លោក ជេម សុខ ដើរ​មើល​ពេញ​ស្រុក​ខ្មែរ ដើម្បី​ទទួល​ព័ត៌មាន​ពិត​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការមើល​ពី​ចម្ងាយ​មិន​អាច​ដឹង​ពី​ផលប្រយោជន៍​ពិត​សម្រាប់​ប្រជាពលរដ្ឋ​កើតចេញពី​កិច្ចអភិវឌ្ឍន៍ ដូចជា​ការសាងសង់​ផ្លូវ​ជាដើម​នោះឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កិច្ច​កសាង​ប្រទេស​ត្រូវ​ធ្វើ​ជាប់​ជាប្រចាំ ទោះ​ប្រទេស​មាន​ការរីកចម្រើន​ដូចជា​អាមេរិក ក៏​នៅតែ​បន្ត​កិច្ច​អភិវឌ្ឍន៍​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​ដូច​ជា​មន្ត្រី​នៅ​តាម​មន្ទីរ ដែល​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​ស្វាគមន៍​សម្រាប់​ការវិភាគ​បែប​វិទ្យាសាស្ត្រ តែ​មិន​ស្វាគមន៍​ការវិភាគ​បែប​ស៊ី​អារម្មណ៍​នោះឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ខេត្ត​កែប​មាន​សក្តានុពល​ខ្ពស់​សម្រាប់​វិស័យ​ទេសចរណ៍ មាន​ភ្នំ មាន​កោះ មាន​សមុទ្រ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​សុខសន្តិភាព មិន​មាន​នរណា​មកលេង​ខេត្ត​កែប​នោះឡើយ ដូច្នេះ​ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​សុខសន្តិភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​រំលឹក​រឿង​រក្សា​សុខ​សន្តិភាព មិនមែន​ជា​ការ​គំរាម​នរណា​ទេ តែ​ដើម្បី​ថែរក្សា​បាន​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មិន​នឿយណាយ​ក្នុង​ការនិយាយ ឬ​រំលឹក​ពី​តម្លៃ​សុខ​សន្តិភាព​នោះ​ឡើយ ទោះ​និយាយ​រហូត​ដេក​យល់​សុបិន​ពី​ពាក្យ​សម្តី​សម្តេច​និយាយ​រឿង​សន្តិភាព ក៏​នៅតែ​និយាយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបង្កើត «​ចលនា​ជាតិ​តស៊ូ​» ជា​ការបង្កើត​ព្រឹត្តិការណ៍​ទាញ​ការចាប់អារម្មណ៍ ក្រោយ​មនុស្ស​ធ្លាប់​ស្ម័គ្រស្មោះ​កាន់តែច្រើន អស់ជំនឿ ហើយ​ដើរ​ចេញ​បន្តបន្ទាប់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោយ​ការពន្យល់ និង​បង្ហាញ ពលរដ្ឋ​យល់​កាន់តែ​ច្បាស់​ពី​ចេតនា​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺ​គ្មាន​ចេតនា​ណាមួយ​ធ្វើ​ឱ្យ​បាត់បង់ បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​នោះ​ឡើយ​។​
* សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ធ្វើ​អ្វី​ក៏ដោយ កុំឱ្យ​លើស​បន្ទាត់​ច្បាប់ បង្កចលាចល​សង្គម បង្កើត​អស្ថិរភាព​សង្គម​។ បើ​ធ្វើ​លើស​បន្ទាត់​ច្បាប់ បង្ក​ចលាចល បង្កើត​អស្ថិរភាព​សង្គម គឺ​រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវបដិសេធ​រាល់​ការអំពាវនាវ​ដែលនាំឱ្យ​សង្គម​កើត​ចលាចល ឬ​បាត់បង់​អស្ថិរភាព​សង្គម ហើយ​ចូលរួម​ថែរក្សា​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាល់​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​នានា បានលើកឡើង​ពី​ក្តីបារម្ភ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ និង​បញ្ញា​សិប្បនិម្មិត (AI)​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិទ្យាស្ថាន​បច្ចេកវិទ្យា​ទីតាំង​ចាស់​រក្សា​នៅ​ដដែល​មិន​មាន​ការដោះដូរ​នោះ​ឡើយ តែ​បង្កើត​សាខា​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​តាម​មហាវិថី​ឈ្នះ​-​ឈ្នះ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រំលឹក​រឿងរ៉ាវ​នាំឱ្យ​ចាប់ខ្លួន​អ្នកកាសែត ម៉ិច ដា​រ៉ា​។ រាជរដ្ឋាភិបាល គ្មាន​គោលនយោបាយ​ចាប់​ទោស​អូស​ដំណើរ​ចំពោះ​អ្នក​ទទួលស្គាល់​កំហុស​នោះ​ឡើយ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​គាំទ្រ​រាល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ច្បាស់ ព្រោះ​បាន​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា ហើយ​ក៏គួស​ចៀសវាង​ការផ្សព្វផ្សាយ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​
* សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​កែប ត្រូវ​យកចិត្តទុកដាក់​លើ​ការកែលំអរ​សោភណភាព​ខេត្ត ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​នគរូបនីយកម្ម​ឱ្យបាន​ច្បាស់លាស់​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​រដ្ឋបាល​ខេត្ត​កែប ឱ្យ​យកចិត្តទុកដាក់​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​អនាម័យ​ឱ្យបាន​ល្អ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​រដ្ឋបាល​ខេត្ត​កែប យកចិត្តទុកដាក់​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ គ្រប់គ្រង និង​លុបបំបាត់​កុំឱ្យ​មាន​វត្តមាន​សង្គម​ងងឹត ចោរកម្ម និង​អំពើ​ឆក់​ប្លន់​ផ្សេងៗ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​រដ្ឋបាល​ខេត្ត​កែប យកចិត្តទុកដាក់​កែច្នៃ និង​បង្កើត​ផលិតផល​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យបាន​ច្រើន​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កុំ​មើលស្រាល​រឿង​តូច ព្រោះ​រឿង​តូច​ធ្វើឱ្យ​រឿង​ធំ​ស្ទះ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ខេត្ត​ទេសចរណ៍ ត្រូវបង្កើត​ក្រុមការងារ​រងចាំ​ឆ្លើយតប​ចំពោះ​បញ្ហា​អ្នកទេសចរ​។​
* សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា រឿង​បាយ​ឆា​នៅក្នុង​ខេត្ត​កែប នឹង​មិន​កើត​មាន​ទៀត​នោះឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.