ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​ពិធី​ប្រណាំងទូក «​ង​» ខ្នាត​អន្តរជាតិ ជា​លើក​ទី​៥ នៅ​ខេត្ត​ពោធិ៍សាត់ បាន​បញ្ចប់​ដោយ​ជោគជ័យ​, ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ចូលរួម​ទស្សនា ជាង​២៧​ម៉ឺន​នាក់

​ពិធី​ប្រណាំងទូក «​ង​» ខ្នាត​អន្តរជាតិ ជា​លើក​ទី​៥ នៅ​ខេត្ត​ពោធិ៍សាត់ បាន​បញ្ចប់​ដោយ​ជោគជ័យ​, ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ចូលរួម​ទស្សនា ជាង​២៧​ម៉ឺន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក​, រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក ខូ​យ រី​ដា អភិបាលខេត្ត បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូក «​ង​» ខ្នាត​អន្តរជាតិ ជា​លើក​ទី​៥ ដែល​មាន​រយៈពេល​២​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០៩-១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វេទិកា​រ៉​ប​មាត់​ស្ទឹង​ពោធិ៍សាត់ នឹង​បាន​បញ្ចប់​ដោយ​ជោគជ័យ ព្រមទាំង​បង្ក​លក្ខណៈ​ឱ្យមាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី ជា​ពិសេស​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា និង​ដើរ​លេង​កម្សាន្ត រហូត​ទៅ​ដល់​២៧២,០០០​នាក់​។​

​សម្រាប់​ពិធី​បិទ​ព្រឹត្តការណ៍​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថា​ម និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ធិ៍​សា​ត់​, លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា​, លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ​ប្រ៊ូ​វើរី ព្រមទាំង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក​ទាំង​៧ សមាជិកា​សាខាសមាគម​នារី​ខេត្ត ព្រមទាំង​យុវជន យុវនារី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រគួត​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក ខូ​យ រី​ដា បានឱ្យដឹងថា ពិធី​បុណ្យ​អុំទូក គឺ​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ យើង​អាច​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ លោក​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​ថែរក្សា​សុខសន្តិភាព​ដែល​រកបាន​ដោយ​កម្រ​នេះ ឱ្យបាន​គង់វង្ស ដើម្បី​យើង​បានរួម​គ្នា​ប្រារព្ធ​ពិធី​ប្រណាំងទូក​នេះ ជា​រៀងរាល់ឆ្នាំ និង​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​លោក​បាន​បន្តថា រយៈពេល​ពីរ​ថ្ងៃ​នេះ ក្នុងនាម​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំង​ទូក លោក​សូម​សម្ដែង​នូវ​សេចក្តី​ស​មនោស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​រៀបចំ​នូវ​ពិធី​ប្រណាំងទូក​នេះ​ឡើង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក និង​បម្រើ​ភាពសប្បាយ​រីករាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នាពេលនេះ​។ ជាមួយគ្នា​នោះ លោក​ក៏​សូម​អរគុណ​ទៅដល់​ការខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ពី​គ្រប់​អនុគណៈកម្មការ ដែល​បាន​ព្យាយាម​បំពេញការងារ តាម​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​លទ្ធផល​ល្អ គួរ​ជាទី​ស្ញប់ស្ញែង​។​

​លោក ខូ​យ រី​ដា ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់ ប្រគេន​ព្រះ​មេគណ ព្រះ​អនុគណ លោក លោកស្រី និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ទាំង​ថវិកា និង​សម្ភារៈ គាំទ្រ​ដល់​ដំណើរការ​កម្មវិធី និង​សូម​កោតសរសើរ​ដោយស្មោះ ចំពោះ​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​រៀបចំ​អស់ពី​កម្លាំងកាយ ប្រាជ្ញា​ស្មារតី ដើម្បី​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​ប្រភព​ពី​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ពិធី​ប្រណាំងទូក «​ង​» ខ្នាត​អន្តរជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ឆ្នាំនេះ មាន​របៀបរៀបរយ​ល្អ​ជាង​ឆ្នាំ​មុនៗ ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់ ទាំង​កីឡាករ​អុំទូក និង​ការ​អនាម័យ​បរិស្ថាន ជា​ពិសេស​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ចូលរួម​ទស្សនា​កំសាន្ត ២៧២,០០០​នាក់ ក្នុងនោះ​ទេសចរ​ជាតិ ២៧១,៩៦៨​នាក់ និង​ទេសចរ​បរទេស ៣២​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ គឺមាន​តែ​ជាង​២៤​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ ឆ្នាំ​នេះ​យើង​មាន​ការ​ដាក់​តាំង​ពិ​ព័រណ៌លក់​ផលិតផល​នានា និង​ទំនិញ​ផ្សេងៗ និង​ពេល​រាត្រី មាន​បាញ់​កាំជ្រួច​ព្រោងព្រាត មាន​តន្ត្រី​ខ្នាត​យក្ស ខ្នាត​មធ្យម ប្រគុំ​រាំលេង​កំសាន្ត ដែល​ញ៉ាំង​ឱ្យ​ភ្ញៀវ​ដែល​មក​ទស្សនា កាន់តែ​ពុះកញ្ជ្រោល​ផងដែរ​។ បន្ថែម​ពី​នោះ បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​គណៈកម្មការ​បច្ចេកទេស បានឱ្យដឹងថា ទូក​«​ង​» ដែល​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន​៣១​ទូក ស្មើនឹង​១៦​គូ មកពី​បណ្ដា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត វត្ត​អារាម វិស័យ​ឯកជន និង​ក្រុង​ស្រុក​ទាំង​០៧ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ឯកសណ្ឋាន​ចម្រុះ​ព័ណ៌​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​បញ្ចប់ នៃ​ការ​ប្រណាំងទូក «​ង​» រយៈពេល​២​ថ្ងៃនេះ យើង​បាន​រកឃើញ​ទូក ដែល​ទទួលបាន​ផែន​ពិសេស លេខ​១ ចំនួន​២​ទូក «​កម្លាំង​សាមគ្គី​នារី​មាន​ជ័យ និង​រាំង​ទិល​តេជៈ​សែនជ័យ​បារមី​ទន្លេសា​ប​» ក្នុង​មួយ​ទូក​ទទួលបាន ពានរង្វាន់​១ ទង់​១ ប័ណ្ណសរសើរ​១ ថវិកា​៤​លាន​រៀល​, លេខ​២ ចំនួន​៦​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​៣,៥០០,០០០​រៀល​, លេខ​៣ ចំនួន​៦​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​២,៥០០,០០០​រៀល និង​លេខ​៤ ចំនួន​២​ទូក ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​១,៥០០,០០០​រៀល​។​

​ផែន​កិត្តិយស លេខ​១ ចំនួន​២​ទូក «​នទី​មង្គល​កម្ពុជ​រតនៈ​មានជ័យ និង​ទ្រី​ភាព​សែន​ជ័យ​បារមី​លោក​តាគ្រី​» ក្នុង​មួយ​ទូក​ទទួលបាន​ពាន់រង្វាន់​១ ទង់​១ ប័ណ្ណ​ស​សើរ​១ និង​ថវិកា​៤​លាន​រៀល​, លេខ​២ ចំនួន​៦​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​២,៥០០,០០០​រៀល​, លេខ​៣ ចំនួន​៦​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​១,៥០០,០០០​រៀល​, លេខ​៤ ចំនួន​១​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​១​លាន​រៀល​។ ដោយឡែក​ទូក​នីមួយៗ ក៏​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម ពី​សប្បុរសជន​ផ្សេងៗ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.