ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អង្គ​កឋិនទាន​មហា​សាមគ្គី​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រមូល​បច្ច័យ​៦០០​លាន​រៀល យក​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត នៅ​ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង

អង្គ​កឋិនទាន​មហា​សាមគ្គី​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រមូល​បច្ច័យ​៦០០​លាន​រៀល យក​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត នៅ​ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៩-១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង និង​លោកស្រី​, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​អនុប្រធាន​សាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និង​មន្ត្រី​ទាំងអស់ បាន​ធ្វើ​បុណ្យ​កឋិនទាន​មហា​សាមគ្គី ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ការ​ត្រីមាស​ក្នុង​ព័ទ្ធសីមា​វត្ដ​ឧទ័យ​រង្សី ហៅ​វត្ដ​អង្គ្រង ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។​

​អង្គ​កឋិនទាន​មហា​សាមគ្គី​នេះ បាន​ប្រមូល​បច្ច័យ​កសាង​ជួសជុល​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ដ​ឧទ័យ​រង្សី និង​បច្ច័យ​មួយចំនួន​ទៀត​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ចំនួន​៤ វត្ដ​ទៀត​មាន​៖ វត្ដ​មង្គល​រង្សី ហៅ​វត្ដ​ទួល​តា​ថុន ដើម្បី​កសាង​ព្រះវិហារ​, វត្ដ​និគ្រោធារាម ហៅ​វត្ដ​ជ្រៃ​, វត្ត​កោះ​សិន​សទ្ធា ហៅ​វត្ដ​ដូន​ទ្រី​លិច​, វត្ដ​អម្ពវ័ន ហៅ​វត្ដ​ដូន​ទ្រី​ជើង សរុប​បច្ច័យ​ចំនួន ៦០០ ០០០ ០០០​រៀល​សម្រាប់​ប្រគេន​ទៅ​វត្ដ​នី​មួយៗ​។​

​បច្ច័យ​ទាំង​៦០០​លាន​រៀល​ត្រូវ​បាន​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​នីមួយៗ​រួមមាន​៖
– វត្ដ​ឧទ័យ​រង្សី ហៅ​វត្ដ​អង្គ្រង​) ចំនួន ៣០០ ០០០ ០០០ រៀល
– វត្ដ​មង្គល​រង្សី ហៅ​វត្ត​ទួល​តា​ថុន ចំនួន ១២០ ០០០ ០០០ រៀល​
– វត្ដ​និគ្រោធារាម ហៅ​វត្ត​ជ្រៃ ចំនួន ៦០ ០០០ ០០០ រៀល​
– វត្ដ​កោះ​សិន​សុទ្ធ ហៅ​វត្ត​ដូន​ទ្រី​លិច ចំនួន ៦០ ០០០ ០០០ រៀល​
– វត្ដ​អម្ពវ័ន ហៅ​វត្ត​ដូន​ទ្រី​ជើង ចំនួន ៦០ ០០០ ០០០ រៀល​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.