ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ខួប​លើក​ទី​៧១​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នៅលើ​បូរី​វប្បធម៌​កោះ​សំពៅ​មាស

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ខួប​លើក​ទី​៧១​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នៅលើ​បូរី​វប្បធម៌​កោះ​សំពៅ​មាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ក្រុម​យុវជន​ជាង​១​ពាន់​នាក់ ដើម្បី​ចូលរួម​ខួប​អនុ​ស្សា​រីយ៍​លើកទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ នៅលើ​បូរី​វប្បធម៌​កោះ​សំពៅ​មាស ខេត្ត​ពោធិ៍សាត់​។​

​បន្ទាប់​ពី​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ តំណាង​មន្ទីរ​ជុំវិញ​ខេត្ត និង​ក្រុម​យុវជន ចំនួន​១១​ផែន បាន​អញ្ជើញ​ដាក់កូ​រោន និង​គោរព​វិញ្ញាណក្ខ័ន្ធ ព្រះសង្ឃ​៩​អង្គ បង្សុកូល​នោះ​រួចមក ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​បាន​ថ្លែងថា​៖ ៩ វិច្ឆិកា ជា​ទិវា​ឯករាជ្យ​ជាតិ និង​ជា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​ការប្រកាស​ឯករាជ្យ​ពេញលេញ របស់​កម្ពុជា ក្រោម​ព្រះរាជ​បូនីយកិច្ច និង​ព្រះរាជ​បេសកកម្ម ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣ របស់​ព្រះករុណា​ព្រះបាទ​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទាំងអស់គ្នា តេង​តែ​ចងចាំ និង​ចារឹក​ជាប់​ជានិច្ច ក្នុង​ជីវិត​នូវ​ព្រះ​មហាករុណា​ទិគុណ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​យ៉ាង​ជ្រាលជ្រៅ របស់​ព្រះករុណា ដែល​កន្លងមក​ព្រះអង្គ​បាន​បូជា ព្រះកាយពល និង​បញ្ញាញាន​យ៉ាង​ក្លៀវក្លា​បំផុត ដើម្បី​ធ្វើ​ការតស៊ូ ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយ​កិច្ច ទាមទា​ឯករាជ្យ​នៅ​កម្ពុជា ឲ្យ​រួចផុត​ពី​អាណានិគមនិយម​បារាំង​។ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ព្រះអង្គ​បាន​បន្សល់​ទុក្ខ​នូវ​ស្នា​ព្រះហស្ត ដោយ​ពុំ​អាច​កាត់ថ្លៃ​បាន រហូតមកដល់​សព្វថ្ងៃ ព្រមទាំង​បាន​ត្រួសត្រាយ​មាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គម​ជាតិ​ខ្មែរ​ទាំងមូល ដែល​យើងទាំងអស់គ្នា ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះអង្គ​បាន​ដង្ហែ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ​រហូត​មក ទោះបី​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវង្គត​ហើយ​ក្តី​។​

​ទន្ទឹមនឹងនេះ យើងទាំងអស់គ្នា​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៧១ នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដោយ​បាន​ចាត់ទុកថា សមិទ្ធផល​ដ៏​ធំធេង​ទាំងឡាយ ដែល​យើង​សម្រេច​បាន​នេះ ពិតជា​បាន​មក​តាម​រយៈ​ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​សេរីភាព និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម កែលម្អ​អភិបាលកិច្ច លើកស្ទួយ​វិស័យ​សាធារណៈ និង​ការអភិវឌ្ឍន៍​ជាតិ​។ ប្រការ​នេះ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ដ៏​រឹងមាំ គ្រប់ផ្នែក គ្រប់​វិស័យ ធ្វើឱ្យ​កិត្យានុភាព របស់​ប្រទេស​មាន​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី ស្រស់បំព្រង​ទាំង​ផ្ទៃ​ប្រទេស ក៏​ដូច​នៅលើ​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.