ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ចុះ​ធ្វើ​វេទិកាសាធារណៈ នៅ​ភូមិ ចំនួន ២ ក្នុង​សង្កាត់​ជើង​ទឹក​

ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ចុះ​ធ្វើ​វេទិកាសាធារណៈ នៅ​ភូមិ ចំនួន ២ ក្នុង​សង្កាត់​ជើង​ទឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ជើង​ទឹក បាន​អញ្ជើញ​ជា​អធិបតី​វេទិកាសាធារណៈ នៅ​សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។​

​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​សាធារណៈ នា​ឱកាស​នោះ​រួមមាន ៖ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក សមាជិកា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ជើង​ទឹក លោក ឈុំ ឆោម សមាជិក​ក្រុមប្រឹក្សា​ក្រុង ជា​តំណាង​លោក ស៊ិន សា​រៈ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ព្រៃវែង លោក ប៊​ន់ វាសនា អភិបាលរងក្រុង ជា​តំណាង​លោក ម៉ន​នី បណ្ឌិត អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រៃវែង លោក ជិន វណ្ណា ចៅសង្កាត់​ជើង​ទឹក នាយក នាយករង​រដ្ឋបាល​ក្រុង អធិការរង មេបញ្ជាការ កងកម្លាំង​ទាំង​បី ប្រធានការិយាល័យ អង្គភាព​ចំណុះ​រដ្ឋបាល​ក្រុង សមាជិក​ក្រុមប្រឹក្សា​សង្កាត់ និង​បងប្អូន​ប្រជាពលរដ្ឋ មកពី​ភូមិ​ជើង​ទឹក ខ និង​ភូមិ​ស្វាយ​សុ​ខោ សរុប​ចំនួន ១៣២​នាក់​។​

​អង្គ​វេទិកាសាធារណៈ​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​ការចូលរួម​លើកឡើង​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​យ៉ាង​ផុសផុល​ពី​សំណាក់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ពី​ភូមិ​ស្វាយ​សុ​ខោ និង​ភូមិ​ជើង​ទឹក ខ ព្រមទាំង​មានការ​បកស្រាយ​បំភ្លឺ​ជូន​អង្គ​វេទិកាសាធារណៈ ពី​សំណាក់​លោក ជិន វណ្ណា ចៅសង្កាត់​ជើង​ទឹក លោក ប៊​ន់ វាសនា អភិបាលរង​ក្រុង​ព្រៃវែង លោក​បណ្ឌិត ទូច សុឃៈ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ជើង​ទឹក និង​មតិ​បូកសរុប​-​បិទ​អង្គ​វេទិកាសាធារណៈ របស់​ឯកឧត្តម​បណ្ឌិត ទូច វណ្ណៈ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ជើង​ទឹក​។

​ជាមួយគ្នា​នោះ ក្រុម​ការងារ​រដ្ឋបាល​សង្កាត់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់ ក៏​បាន​រៀបចំ​នូវ​រាល់​ការលើកឡើង​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដើម្បី​គោរព​ជូន​បន្ត​ទៅ​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​ព្រៃវែង ដែល​មាន​ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​ព្រំដែន ជា​ប្រធាន និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ជូន​បងប្អូន​ពលរដ្ឋ បាន​ទាន់ពេល​ផងដែរ​។​

​សូមបញ្ជាក់​ថា វេទិកា​សាធារណៈ​នេះ បាន​រៀបចំ​ឡើង​នៅ​បរិវេណ​សាលាបឋមសិក្សា ស្វាយ​សុ​ខោ ស្ថិតនៅក្នុង​ភូមិ​ស្វាយ​សុ​ខោ សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.