ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

​ខេត្ត​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ បុណ្យ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)

​ខេត្ត​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ បុណ្យ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ បុណ្យខួប អនុ​ស្សាវ រីយ៍​លើកទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩​វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​។​

​ថ្ងៃនេះ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ព្រះសង្ឃ មន្ត្រី​រា​ការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន មាន​មោទកភាព និង​សេចក្តី​រីករាយ ដោយ​បាន​ចូលរួម​ប្រារឰ មិ​ទ្ទី​ញ​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត នៃ កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជាតិ​ខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ដឹកនាំ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដែល​បាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួមមាន ការតស៊ូ​ដណ្តើម​ឯករាជ្យ ការពុះពារ​ឆ្លងកាត់​ដំណាក់កាល​នៃ​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែល​បាន​កសាង​នូវ អ្វីៗ​គ្រប់បែបយ៉ាង ដូច​បច្ចុប្បន្ន​នេះ​។​

​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩-​វិច្ឆិកា និង​ទិវា កំណើត កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​ពី​ជោគជ័យ​ក្នុង​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជាតិ​ខ្មែរ យើង​ទាំងមូល ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ ប្រកប​ដោយ​ភាពបត់បែន នៃ​ដំណើរ​ប្រវត្តិ សាស្ត្រ​ដ៏​ស្មុគស្មាញ​ជាច្រើន ជាពិសេស ឆ្លងកាត់​រយៈពេល ៧១​ឆ្នាំកន្លងមក រហូតដល់​បច្ចុប្បន្ន​នេះ គឹ​នៅ​តែ​រក្សា​បាន នូវ​អត្តសញ្ញាណ​ជា​កម្លាំងប្រដាប់អាវុធ របស់​ជាតិ​កម្ពុជា ជា​កងយោធពល​ខេមរភូមិន្ទ​ដ៏​អង់អាច​ក្លាហាន​ដែល​ប្រសូត្រ ចេញ ពី​ប្រជាជន ដើម្បី​ប្រជាជន និង​ឆ្លើយតប​ទៅនឹង​សំណូមពរ នៃ​ការតស៊ូ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន អ្វីៗ​ទាំងអស់​ដើម្បី បម្រើ ឧត្តម​ប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាជន​កម្ពុជា ជា​ដរាប​តរៀងមក និង​យូរអង្វែង​ផងដែរ​។​

​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជារាស្ត្រ​ខ្មែរ តែងតែ​ចងចាំ ជានិច្ច និង​កត់ត្រា​ក្នុង​ក្រាំងមាស នៃ​ប្រវត្តិសាស្ត្រ​ជាតិ នូវ​ព្រះ​មហាករុណា​ទិគុណ ប្រកប​ដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ជ្រាល ជ្រៅ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី សេចក្តីសុខសាន្ត និង​ការរីកចម្រើន នៃ​សង្គម ជាតិ ហើយ​ព្រះអង្គ​បាន​បង្រួបបង្រួម​អ្នកនយោបាយ ដែល​បាន​បែកបាក់​គ្នា ឬ​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា ឱ្យ​រួបរួម គ្នា វិញ បាន​ប្រឹងប្រែង​បម្រើ​ប្រជាជន​អស់​ពី​កម្លាំងកាយ​ចិត្ត និង​បាន​ស្ថាបនា​សង្គម​រាស្ត្រនិយម ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏ មាន តម្លៃ ពុំ​ឤ​ច​កាត់ថ្លៃ​បាន ពិសេស ព្រះអង្គ​បាន​ត្រួសត្រាយ​មាគ៌ា​សន្តិភាព សាមគ្គីភាព និង​អភិវឌ្ឍ​សម្រាប់​សង្គមជាតិ ខ្មែរ ទាំងមូល ដែល​ទូលព្រះបង្គំ​ខ្ញុំ ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ តែងតែ​ដង្ហែ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ រៀង​រហូត​មក ៕

​ក្នុងការ​ប្រារព្ធ​មិ​ទ្ទី​ញ​នាឱកាស​នោះ គណៈអធិបតី និង​តំណាង​ថ្នាក់ដឹកនាំ​ខេត្ត​តំណាង​កងកម្លាំង​ប្រដាប់ អាវុធ ទាំង បី ប្រភេទ តំណាង​ផែន​មន្ត្រីរាជការ និង​ស្ថាប័ន​ផ្សេងៗ ក៏​បាន​ដាក់​កម្រងផ្កា នៅ​វិមាន​ឯករាជ្យ​ខេត្ត ដើម្បី​គោរព វិញ្ញាណ ក្ខ​ន្ធ ដល់​អ្នកស្នេហាជាតិ យុទ្ធជន​យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​អោយ​រួចផុត​ពី របប​អាណានិគមនិយម​បារាំង ពិសេស គោរព​ទៅ​ដល់​កម្មាភិបាល​យុទ្ធជន​យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​តស៊ូ និង ធ្វើ​ពលី​ជីវិត ក្នុងការ​រំដោះប្រជាជន កម្ពុជា អោយ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃ​ទី​៧​ខែ​មករា ឆ្នាំ​១៩៧៩ ផងដែរ​៕

ដោយសេនត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.