ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ

រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​រៀប​ចំ​ពី​ធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) និង​ព្រះរាជ​ពិធី​គ្រង ព្រះ​បរម​រាជសម្បត្តិ ខួប​លើក​ទី​២០​ឆ្នាំ របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​។​

​ពិធី​នេះ​ធ្វើឡើង​ស្ថិតក្រោម​វត្ត​មាន​ឯកឧត្តម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ មន្ទីរ អង្គភាព ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ថ្លែង​ដោយ​ក្តីរំភើប​រីករាយ​យ៉ាង​ក្រៃលែង ដោយ​ថ្ងៃនេះ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័​យ បាន​រៀបចំ​ប្រារព្វ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០២៤ និង​ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​ខួប​លើក​ទី​២០​ឆ្នាំ របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើងទាំងអស់គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងបន្តថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃនេះ ប្រារព្ធ​ឡើង​ដើម្បី​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ និង​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធី​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្ការៈ​ដ៍​ខ្ពង់ខ្ពស់​បំផុត និង​ការ​រំលឹក​ដឹង​គុណូបការៈ និង​ស្នា​ព្រះ​ហ​ស្ថ​ដ៍​ឧត្តុង្គ​ថ្លៃថ្លា ក្រោម​ព្រះរាជ​បូជនីយ​កិច្ច ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ ក្នុង​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ​ការតស៊ូ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ជូន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប ទទួលបាន​ឯករាជ្យ​ពេញបរិបូរណ៍​ទាំងស្រុង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ថ្លែង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​ពី​អាណត្តិ​ទី​១ រហូត​ដល់​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បច្ខុប្បន្ន តែងតែ​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៍​ថ្លៃថ្លា និង​ក្រោម​ម្លប់​ដ៏​ត្រជាក់រ​បស់ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ក្នុង​ការថែរក្សា​សុខសន្តិភាព ឯករាជ្យ​ជាតិ បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សារ​ជាតិ ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅ​ថែរក្សា​ការពារ​រដ្ឋធម្មនុញ្ញ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័់ សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឧត្តរមានជ័យ ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ថ្លែង​ដោយ​ធ្វើ​ការប្តេជ្ញា​ដង្ហែ តាម​ព្រះរាជតម្រិះ​ដ៍​ថ្លៃថ្លា​របស់​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​កំណើន ការងារ សមធ​ម៍ ប្រសិទ្ធិភាព និង​ចីរភាព ជា​មូលដ្ឋាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.