ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត នៃ​កង​យោធា​ពល​ខេមរភូមិន្ទ (០៩ ខែវិច្ឆិកា ១៩៥៣-០៩​វិច្ឆិកា ២០២៤)

ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត នៃ​កង​យោធា​ពល​ខេមរភូមិន្ទ (០៩ ខែវិច្ឆិកា ១៩៥៣-០៩​វិច្ឆិកា ២០២៤)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណ​: អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កង​យោធា​ពល​ខេមរភូមិន្ទ (​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣-​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៤) នៅ​វេទិកា​បុណ្យជាតិ ៧​មករា ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ យុវជន ស​.​ស​.​យ​.​ក យុវជន​កាយ​រិទ្ធ​យុវជន​អាហារូបករណ៍​សម្តេច​តេ​ជោ អ​.​ម​.​ត យុវជន​ស្រឡាញ់​សន្តិភាព​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ គឺជា​ការ​រំឭក​គុណូ​បការដ៏​ធំធេង​របស់​យុទ្ធជន យុទ្ធ​នារី និង​វីរជន​ស្នេហា​ជាតិ ដែល​បាន​រួមគ្នា​ជា​មហា​កម្លាំង​សាមគ្គី​ជាតិ​ដ៏​ធំធេង​នៅ​ក្រោម​ព្រះរាជ​បូជនីយ​កិច្ចដឹកនាំ​ទាមទារ​ឯករាជ្យ​ជាតិ​ដ៏​ឧត្តុងឧត្តម នៃ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​លះបង់​ព្រះកាយ​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ទាមទារ​នូវ​ឯករាជភាព​ពី​អាណានិគមនិយម​បារាំង​បាន​ពេញ​បរិបូរ​ជូន​ជាតិ មាតុភូមិ​ជាទី​ស្នេហា​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ហើយ​ថ្ងៃនេះ​ក៏​ជា​ថ្ងៃកំណើត​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ដែល​គិត​មកដល់ពេលនេះ​គម្រប់​ខួប ៧១​ឆ្នាំ​។ យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនចៅ ចៅទួត​នៅ​ចងចាំ​មិន​អាច​បំភ្លេច​បាន​នូវ​មហា​ព្រះ​គុណ​ដ៏​ធំធេង​នៃ​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​។ ដែល​បាន​បូជា​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ មាតុភូមិ​ជាទី​ស្នេហា​។​

​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ០៩​វិច្ឆិកា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ប្រពៃ​ថ្លៃថ្លា ឧត្តុង្គឧត្តម​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ សេរីភាព អធិបតេយ្យភាព​ពេញលេញ​ពី​អាណានិគមនិយម​បារាំង ក្រោម​ស្នា​ព្រះ​ហ​ស្ថ និង​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុងឧត្តម​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរ​មនរ​កោ​ដ្ឋ ដ៏​អង់អាច​ក្លាហាន និង​មហា បុរស​រ័ត្ន​ដ៏​ឆ្នើម​ដែល​បាន​បូជា​ព្រះកាយ និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​មាតុភូមិ​កម្ពុជា ចេញពី​អាណានិគមនិយម​បារាំង​។​

​ឯកឧត្តម អភិបាលខេត្ត​បន្ត​ថា ស្នា​ព្រះហស្ត និង​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម ព្រះ​បញ្ញាញ្ញាណ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ពិសេស​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​ទាំង​ក្នុង​ផ្ទៃ​ជាតិ និង​ឆាក​អន្តរជាតិ ធ្វើ​ឱ្យ​មាតិភូមិ​កម្ពុជា រួចផុត​ពី​អាណានិគមនិយម​បារាំង​ប្រគល់​ឯករាជ្យ​មកឱ្យ​កម្ពុជា​។ ដើម្បី​ភាពសុខសាន្ត ព្រះអង្គ​បាន​បន្ត​នូវ​ព្រះរាជ​បេសកកម្ម​ក្នុង​ប្រតិបត្តិការ​សាមគ្គី​កម្ចាត់​ពួក​ខ្នាំងសត្រូវ​ជា​បន្តបន្ទាប់​ប្រកបដោយ​ជោគជ័យ​។ ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ក្នុង​ស្មារតី​បង្កើន​សាមគ្គីភាព ឯកភាព ជាតិ​ដោយ​រួម​គ្នា​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់រ​បស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហា ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​បញ្ញាញាណ​របស់​អតីត​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បន្ត​មក​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ប្រទេសជាតិ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ លើកកម្ពស់​គោលនយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធិមនុស្ស បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាពសុខដុមរមនា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.