សៀមរាប៖ ឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក នី ធិនសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មន្ត្រីខណ្ឌ និងផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល បឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែន នេសាទសហគមន៍កំពង់ឃ្លាំង ឃុំកំពុងឃ្លាំង ស្រុកសូទ្រនិគមបានចំនួន០២ករណី។
ដោយកាប់បំផ្លាញចោលនៅនិងកន្លែង
១.នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង៣សង់ទីម៉ែត្រ។ ក្បាលលបលូ ចំនួន ១៥គ្រឿង របាំងសាច់អួន ១.៣០០ម៉ែត្រ ចម្រឹង ចំនួន៦០០ដើម។
២.នេសាទដោយឧបករណ៍ស្បៃមុង.ក្បាលស្បៃមុង ចំនួន១៧គ្រឿង របាំងសាច់ស្បៃមុង ប្រវែង ១.៥០០ម៉ែត្រ ចម្រឹងចំនួន៧០០ដើម.លែងត្រី ចំនួន១៥០គក្រ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល សម្រេចបានលទ្ធផលសរុប ១ ៥០៦ករណី ក្នុងនោះរឹបអូស និងបំផ្លាញចោលវត្ថុតាងបាន ១ ៤១០ករណី បញ្ជូនទៅតុលាការ ៥៦ ករណី ជនល្មើសជាប់ពន្ធនាគារ ១៥នាក់ និងពិន័យអន្តរការណ៍ ៤០ករណី ស្មើទឹកប្រាក់ពិន័យ ១៦១ ៦៩១ ០០០ រៀល។
វត្ថុតាងបទល្មើសសំខាន់ៗដែលបានរឹបអូស និងបំផ្លាញចោលរួមមាន របាំងស្បៃមុង និងសាច់អួនប្រវែង ៧៩២ ៩៣៨ម៉ែត្រ ឧបករណ៍ឆក់ត្រីចំនួន ៤៥៩គ្រឿង ក្នុងនោះ តាមរយៈការស្ម័គ្រចិត្តប្រគល់ចំនួន ១៦៥គ្រឿង អួនអូសទឹកសាប និងអួនហ៊ុម ១០៦ វង់ និងបង្ក្រាបទីតាំងផលិតចែកចាយឧបករណ៍ឆក់ ៣ កន្លែង ព្រមទាំងបានចាក់លែងកូនត្រី ចម្រុះប្រមាណ ១០០លានក្បាល ស្មើនឹងជាង ៤០តោន ចូលក្នុងទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាធនធានជលផលឱ្យបានគង់វង្ស៕





