ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ខេត្តព្រះវិហារ​រៀបចំ​ពិធី​ប្រណាំងទូក រយៈពេល​២​ថ្ងៃ​, រសៀល​នេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​រាជការ​រៀបចំ​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​ដល់​កីឡាករ​ទូកង

ខេត្តព្រះវិហារ​រៀបចំ​ពិធី​ប្រណាំងទូក រយៈពេល​២​ថ្ងៃ​, រសៀល​នេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​រាជការ​រៀបចំ​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​ដល់​កីឡាករ​ទូកង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ប្រាក់ សុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ដឹកនាំ​មន្ដ្រីរាជការ រៀបចំ​ពិធី​ក្រុង​ពលី​សុំ​សេចក្តីសុខ​សប្បាយ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដើម្បី​រៀបចំ​ពិធី​អបអរសាទរ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទំនប់​៩៥ ក្នុង​ភូមិ​ទំនប់ សង្កាត់​ប៉ា​លហាល់ ក្រុង​ព្រះវិហារ​។​

​ការប្រណាំង​ទូក​នៅ​ខេត្ត​ព្រះវិហារ ត្រូវបាន​រៀបចំ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩-១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្អែក​នេះ​។​ក្រៅពី​ធី​ប្រណាំង​ទូក ក៏​មាន​ពិធី​បាញ់​កាំ​ជ្រូច បណ្តែត​ប្រទីប អក​អំបុក និង​ការដាក់​បង្ហាញ​ការតាំងពិព័រណ៍ តាម​ស្តង់​ពិព័រណ៍​ផលិតផល​នានា លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់​ថា ការប្រណាំង​ទូកង​នៅ​ថ្ងៃស្អែក​នេះ គឺ​មាន​ទូក​ចំនួន​៣៣​ទូក ក្នុងនោះ​ទូក​ចំណុះ​២២​នាក់​មាន​ចំនួន​១០​គូ ជា​លក្ខណៈ​គូ​ដែល​ជា​ទូក​មក​ពី​តាម​បណ្តា​អង្គភាព​មន្ទីរ​ស្ថាប័ន​នានា​ក្នុង​ខេត្ត ដើម្បី​ចូលរួម​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​៕
​ដោយ​លឹម​សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.