ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បន្ដ​រៀបចំ​វេទិកា​ស្ដីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ របស់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បន្ដ​រៀបចំ​វេទិកា​ស្ដីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ របស់​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រូវ​ជា​ថ្ងៃ​ទី​២ នៃ​វេទិកា​ថ្នាក់​ខេត្ត​ស្ដីពី កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ នៅ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត អនុប្រធាន​នាយកដ្ឋាន​កិច្ច ការ​រដ្ឋបាល​រាជធានី ខណ្ឌ និង​ខេត្ត នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​ក្រុង​-​ស្រុក គណៈ​អភិបាលក្រុង​-​ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ព្រម​ទាំង​នាយក​សាលា និង​ប្រធាន​មណ្ឌល​សុខភាព​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​សម្រាប់​វេទិកា ស្តីពី​កំណែទម្រង់​វិម្ឈការ និង​វិសហ​ម្ឈការ របស់​ខេត្ត​ព្រះសីហនុ​របស់​រដ្ឋបាល​ខេត្ត ២០២៤ ទទួលបាន​លទ្ធផល​ផ្លែផ្កា ស្រប​តាមរ​បៀ​វា​រៈ និង​កម្មវិធី​ដែល​បាន​គ្រោងទុក និង​បាន​បង្ហាញ​ពី​ការយល់ដឹង​ស៊ីជម្រៅ​អំពី​ដំណើរការ​នឹង​សារៈសំខាន់ នៃ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ របស់​រដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត អង្ក​ការ​សង្គម​ស៊ីវិល ដោយ​ផ្អែក​តាម​លទ្ធផល​យើង​ទទួលបាន​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​ចំនួន ១៩ ក្នុងនោះ ថ្នាក់​ខេត្ត មាន ៥​ករណី ក្រុង ស្រុក មាន ៧​ករណី ថ្នាក់ឃុំ សង្កាត់ ៧​ករណី​។ សម្រាប់​រដ្ឋបាល​ឃំ​ស សង្កាត់ ដោះស្រាយ​ដោយ​រដ្ឋបាល​ខេត្ត បាន​ចំនួន ៦​ករណី ស្មើ​ទៅ​ថ្នាក់ជាតិ ១​ករណី​។ ថ្នាក់ក្រុង ស្រុក ដោះស្រាយ​បាន​ចំនួន ៥​ករណី ស្មើ​ទៅ​ថ្នាក់ជាតិ ២​ករណី​។ សម្រាប់​ថ្នាក់​ខេត្ត​ដោះស្រាយបាន ១​ករណី និង​ស្នើ​ទៅ​ថ្នាក់​ជាតិ ៤​ករណី​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​ដំណោះស្រាយ​ដែល​អង្គ​វេទិការ​បាន​ដាក់ចេញ​ប្រកបដោយ​ការទទួលខុសត្រូវ និង​រៀបចំ ផែនការ សកម្មភាព​ដោយ​កំណត់​ក្របខណ្ឌ​ពេលវេលា​អនុវត្តឪ្យ​បាន​ជាក់លាក់ និង​ច្បាស់លាស់​ស្រប​តាម​ស្មារតី នៃ​អង្គ​វេទិកា ដើម្បី​ចូលរួម​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ និង​ការ​ពន្លឿន​ការអភិវឌ្ឍ​ខេត្តព្រះសីហនុ ជា​ស្នូល​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ធ្វើ​ការណែនាំ​ឱ្យ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ពិសេស​ក្រុង ស្រុក ឃុំ សង្កាត់​។ ចំពោះ​មុខងារ​របស់​រដ្ឋបាល​ថ្នាក់​ឃុំ សង្កាត់ មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​ថ្នាក់​ជាតិ ត្រូវ​ការជួយ​បណ្តុះ​បណ្តា​លើ​ពី​ថ្នាក់​ក្រុង ស្រុក និង​ខេត្ត​ផងដែរ ដោយសារ​ធនធានមនុស្ស​របស់​យើង​នៅតាម​ឃុំ សង្កាត់​នៅមានកម្រិត មិន​សមាមាត្រ​ទៅនឹង​ការងារ​មូលដ្ឋាន សូម​សម្របសម្រួល​តាម​ការជាក់ស្តែង ដោយ​សហការ​ជាមួយ​ឃុំ សង្កាត់ ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។ ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជំរុញ​ការចុះបញ្ជី​ដី​រដ្ឋ សម្រាប់​ទុក​ប្រើប្រាស់​ឱ្យមាន​ប្រសិទ្ធិភាព ប្រសិទ្ធ​ផល​នាពេលខាងមុខ​។

​ចំពោះ​គណនេយ្យភាព ត្រូវ​យកចិត្តទុកដាក់​ការងារ​មូលដ្ឋាន​របស់​ខ្លួន ដោយ​បែងចែក​ក្រុមប្រឹក្សាឃុំ សង្កាត់​ឱ្យ​ចុះ​ទៅ​តាម​ភូមិ​នី​មួយៗ បន្ត​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព ដែល​មាន​តួអង្គ​ចំនួន​៤ ក្នុងនោះ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ និង​មណ្ឌល​សុខភាព​នៅ​តាម​ឃុំ សង្កាត់​។ ការរៀបចំ​ផែនការ​វិនិយោគ ៣​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ឱ្យបាន​ផុលផុស​។​

​ទន្ទឹម​នោះ​យើង​ត្រូវ​គិតគូរ​ពី​សោភ័ណភាព អនាម័យ បរិស្ថាន​នៅ​តាម​មូលដ្ឋាន ពិសេស​ត្រូវ​យកចិត្តទុកដាក់​អំពី​សុខ​សុវត្ថិភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ពិសេស​សុខ​ទុក​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​។ ដើម្បី​សម្រេចបាន​នូវ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ គប្បី​គិតគូរ​ពី​កំណែទម្រង់​អភិបាលកិច្ច តាមរយៈ​កម្មវិធី​កំណែទម្រង់​នានា​រួមមាន កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ឬ​ហៅ​ថា កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​កំណែទម្រង់​រដ្ឋបាលសា​ធា​រណៈ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​កំណែទម្រង់​តាម​វិស័យ​នានា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នាពេលខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.