ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី​៧១

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី​៧១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី​៧១ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤ ដែល​ប្រទេស​កម្ពុជា​យើង​ទទួលបាន​ឯករាជ្យ​ពេញបរិបូរណ៍ ពី​អាណានិគមនិយម​បារាំង​។​

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២៤ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នកតំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​អង្គពិធី​នាពេលនោះ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​បាន​ធ្វើឡើង​នាពេលនេះ ក្នុងន័យ​សម្ដែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​អបអរសាទរ និង​ដឹងគុណ ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំងមូល​របស់​កម្ពុជា​ដណ្ដើម​បាន​ទាំងស្រុងម​ក​វិញ​នូវ​ឯករាជ្យជា​តិ​ជូន​ជាតិ​មាតុភូមិ​ពេញ​បរិបូរណ៌​ពី​អាណានិគ​ម​និយម​បារាំង នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូជនីយ​កិច្ច ដ៏​ថ្លៃ ថ្លា​និង​ឧត្ដុង្គឧត្ដម នៃ​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​ជា​ព្រះបិតា​សន្តិភាព បាន​បង្រួប បង្រួម និង​ផ្សះផ្សា​ជាតិ ទ្រង់​បាន​លះបង់​នូវ​ព្រះកាយ ព្រះ​បញ្ញាញាណ​ដ៏​ភ្លឺ​ថ្លា​និង​ឈ្លាសវៃ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.