ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ជួប​សំណេះសំណាល ជាមួយ​គណៈកម្មការ​ទូ​ក «​ង​» និង​ក្រុម​កីឡាករ​អុំទូក​ទាំង​៣​គ្រឿង ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ

​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ជួប​សំណេះសំណាល ជាមួយ​គណៈកម្មការ​ទូ​ក «​ង​» និង​ក្រុម​កីឡាករ​អុំទូក​ទាំង​៣​គ្រឿង ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​គណៈកម្មការ​ទូ​ក «​ង​» និង​ក្រុម​កីឡាករ​អុំទូក ទាំង​៣​គ្រឿង ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង​។​

​លោក ណា​រ៉ា ចំរើន អភិបាល​ស្រុក​កណ្តៀង បាន​ជម្រាប​ថា ស្ថានភាព​ទូក «​ង​» ទាំង​៣​គ្រឿង របស់​រដ្ឋបាល​ខេត្ត ដែល​នឹង​ត្រូវ​ចូលរួម​ប្រគួត ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេលខាងមុខ គឺ​ស្ថិតក្នុង​ផែន​គូរ​ពិសេស រួមមាន​៖
​ទី​១៖ ទូក «​ង​» ឈ្មោះ តេជោ​កែវ​វិជ័យ បារមី​ចៅសែន កសាង​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ ២០១១ ដោយ​ឯកឧត្តម ស៊ុយ សែម ជា​ទូក​របស់​វត្ត​កែវ​វិជ័យ និង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ផ្ទាល់ ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត មាន​ប្រវែង ៣៣​ម៉ែត្រ ខ្ទង់​៤២ ចំណុះ​កីឡាករ​៧៥​នាក់ កីឡាករ​បម្រុង​៣០​នាក់ សរុប​កម្លាំង​មាន​ចំនួន​១០៥​នាក់​។ ធ្លាប់​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​០៥​ដង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ទាំងអស់​។​
​ទី​២៖ ទូក «​ង​» ឈ្មោះ តេជោ​សែនជ័យ បារមី​ឃ្លាំងមឿង កសាង​នៅ​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០០៦ ដោយ​ឯកឧត្តម ស៊ុយ សែម ជា​ទូក​របស់​វត្ត​កញ្ជរ​ខាងជើង និង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ផ្ទាល់ ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត មាន​ប្រវែង​៣១​ម៉ែត្រ ខ្ទង់​៣៨ ចំណុះ​កីឡាករ​៦៧​នាក់ កីឡាករ​បម្រុង​៣៨​នាក់ សរុប​កម្លាំង​មាន​ចំនួន​១០៥​នាក់​។ ធ្លាប់​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​០៧​ដង ក្នុង​នោះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៥​ដង និង​លេខ​២ ចំនួន​២​ដង​។​
​ទី​៣៖ ទូក «​ង​» ឈ្មោះ រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង កសាង​នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ ២០១០ ដោយ​ឯកឧត្តម ស៊ុយ សែម ជា​ទូក​របស់​វត្ត​កញ្ជរ​ខាងត្បូង និង​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ទាំងស្រុង ពី​សំណាក់ លោកអ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា មាន​ប្រវែង​៣៥​ម៉ែត្រ ខ្ទង់​៤២ ចំណុះ​កីឡាករ​៧៥​នាក់ កីឡាករ​បម្រុង​៣០​នាក់ សរុប​កម្លាំង​មាន​ចំនួន​១០៥​នាក់​។ ធ្លាប់​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​០៣​ដង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ចំនួន​២​ដង និង​លេខ​២ ចំនួន​១​ដង​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា បងប្អូន​កីឡាករ​ទាំងអស់ គឺ​សុទ្ធសឹង​ជា​ស្នូល ដែល​ត្រូវ​ចម្រាញ់​ជ្រើសរើស ទើប​មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​រាជធានី​ភ្នំពេញ​។ ឯកឧត្តម​បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​០៩-១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ គឺជា​ថ្ងៃ​កំណត់​នៃ​ការ​ប្រណាំងទូក «​ង​» ថ្នាក់​ខេត្ត លើក​ទី​៥ នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់​។ ដើម្បី​ឱ្យ​ដំណើ​ការប្រកួត​ប្រព្រឹត្តិ​ទៅ​មាន​ភាពរលូន និង​ល្អប្រសើរ ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម​សូមឱ្យ​កីឡាករ​ទាំងអស់ គោរព​នូវ​បទបញ្ជាផ្ទៃក្នុង ត្រូវ​រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព មិត្តភាព​ជាមួយ​ដៃគូ មិន​ត្រូវ​បន្តុះ បង្អាប់ ដៀមដាម ឌឺដង​ដាក់គ្នា ឈ្លោះទាស់ទែង ឬ​ប្រើ​អំពើហឹង្សា ដែល​នាំឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់​កីឡាករ​ឡើយ​។​

​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤-១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ឯកឧត្តម​ក៏​សូម​ផ្តាំផ្ញើ​ដល់​កីឡាករ​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ មានបំនិន​ក្នុង​ការរស់នៅ​ស្អាត និង​រួម​សាមគ្គី​គ្នា​ជា​កម្លាំង​ដ៏​រឹងមាំ​មួយ ដើម្បី​យក​ជ័យជម្នះ​លើ​គួរ​ប្រកួត​របស់ខ្លួន ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​បាន​កោតសរសើរ និង​លើកទឹកចិត្ត ដល់​គណៈកម្មការ​ទូក «​ង​» និង​ក្រុម​កីឡាករ​អុំទូក​ទាំងអស់ ដែល​កន្លង​មក​តែង​បាន​ខិតខំ​បញ្ចេញ​កម្លាំងកាយ ចិត្ត ស្មារតី ឆ​ន្ទ​: និង​ទេពកោសល្យ ដណ្តើម​ជ័យលាភី​ជូន​ខេត្ត​។ ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ប្រគល់​អង្ករ​ជា​និម្មិត​រូប ជូន​ដល់​គណៈកម្មការ​ទូក «​ង​» និង​ក្រុម​កីឡាករ ទាំង​៣​ទូក ប្រមាណ​ជាង​៣០០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​៥០​គីឡូក្រាម​ស្មើៗ​គ្នា​ផង​ដែរ​៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.