ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ថ្វាយ​គ្រឿងរន្តា​ប់បូ​ជាជូន​ព្រះអង្គ​ចៅសែន និង​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ក្នុង​ឱកាស​ពិធី​ប្រណាំង​ទូក «​ង​»

​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ថ្វាយ​គ្រឿងរន្តា​ប់បូ​ជាជូន​ព្រះអង្គ​ចៅសែន និង​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ក្នុង​ឱកាស​ពិធី​ប្រណាំង​ទូក «​ង​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់​, លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​រៀបចំ​ថ្វាយ​ទាន ធូប ផ្កា​ភ្ញី ភ្លេងពិណពាទ្យ និង​គ្រឿង​រន្តាប់​បូជា ជូន​ព្រះអង្គ​ចៅសែន លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ក្នុង​គោលបំណង​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន ក្នុង​ឱកាស​ពិធី​ប្រណាំង​ទូក «​ង​» ថ្នាក់​ខេត្ត ជា​លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃ​ទី​០៩-១០ ខែវិច្ឆិកា​ស្អែក​នេះ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​បង្ក​លក្ខណៈ​សប្បាយរីករាយ ជូន​ប្រជាពលរដ្ឋ​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​៣​ទីតាំង​ផ្សេងៗ​គ្នា គឺ​នៅ​ទី​គោរពបូជា ព្រះអង្គ​ចៅសែន លើ​បូរី​វប្បធម៌​កោះ​សំពៅ​មាស ព្រះអង្គ​ចៅសែន ក្នុង​បរិវេណ​សាលាខេត្ត និង​បូជនីយដ្ឋាន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដែល​ស្ថិត​ក្នុង​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​ទៀត​។​

​ឯកឧត្តម ខូ​យ រី​ដា និង​ឯកឧត្តម ម៉ក់ រ៉ា ក៏​បាន​បួងសួង​សុំ​ឱ្យ​បារមី​ឯកឧត្តម​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ បារមី​ព្រះអង្គ​ចៅសែន និង​បារមី​រក្សា​ការពារ ក្នុង​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ សូម​តាម​ជួយ​ថែរក្សា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ឱ្យ​បម្រើ​ការងារ​ជូន​រាជរដ្ឋាភិបាល ប្រកបដោយ​ជោគជ័យ ប្រជាពលរដ្ឋ​មានមុខ​របរ បង្កបង្កើន​ផល ទទួលបាន​ភោគផល​ច្រើន និង​ចៀសផុត​ពី​គ្រោះ​ចង្រៃ​ផ្សេងៗ​។ ម្យ៉ាងវិញទៀត សូម​ឱ្យ​ដំណើរការ​ពិធី​ប្រណាំងទូក «​ង​» ថ្នាក់​ខេត្ត ជា​លើក​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃ​ទី​០៩-១០ ខែវិច្ឆិកា​ស្អែក​នេះ ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​បង្ក​លក្ខណៈ​សប្បាយរីករាយ ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដែល​មាន​ភាពល្បីល្បាញ និង​ពូកែ​ស័ក្កិសិទ្ធ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​និង​ក្រៅប្រទេស តែងតែ​ចូល​គោរព​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន ពី​បារមី​លោក​ឧកញ៉ា ស្ទើរតែ​គ្រប់ៗ​គ្នា ទោះបី​រូបរាងកាយ​របស់​លោក បាន​ផុតរលត់​ក៏ដោយ​។ ដូច្នេះហើយ​បានជា​រៀង​រាល់​មាន​បុណ្យទាន​ម្តង​ម្កាល ពិសេស​ជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ​ខេត្ត តែង​ធ្វើ​ពិធី​ឡើងរោង ជូន​លោក​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ មិន​ដែល​អាក់ខាន ដើម្បី​រំលឹក​នូវ​គម្រូ​វីរភាព​ដ៏ អង់អាច​ក្លាហាន ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និង​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​ផង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.