ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៤

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​សល់​ពេល​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទុក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤ នឹង​ចាប់ផ្តើម​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ជាតិ នៅ​មុខ​ព្រះបរមរាជវាំង​តាម​ដង​ទន្លេសាប ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែវិច្ឆិកា ខាងមុខនេះ​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​មមាញឹក​លើ​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀប​រយ​សាធារណៈ ក៏​ដូច​កែលំអរ​សោ​ភណ្ឌ​ភាព​ទីក្រុង ពិសេស​នៅ​ជុំវិញ​តំបន់​ប្រារព្វ​ពិធី​ដោយ​ធានា​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក ខាងមុខ​ដ៏​ខ្លី​នេះ ដំណើរការ​ទៅ​ដោយ​រលូន ប្រកប​ដោយ​សន្តិសុខ​ល្អ និង​សោ​ភណ្ឌ​ភាព​។​

​នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា «​ក្នុងនាម​ជា​ម្ចាស់ផ្ទះ យើង​ត្រូវ​គិតគូ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ទាំង​ការគ្រប់គ្រង​កម្លាំង​ការងារ​សង្គ្រោះ​បន្ទាន់ បង្កើត​ទីបញ្ជាការ​ស្រាល ក្នុង​កិច្ច​ប្រតិបត្តិកា​រណ៍ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក ទប់ស្កាត់​ការ​លំហូរ​ចរាច​រណ៍ ចំពោះ​រថយន្ត​មួយ​ចំនួន ចូលមក​ក្នុង​រាជធានី ទប់ស្កាត់ បង្ការ​ចោរ​លូក​ហោប៉ៅ​ជាដើម និង​ការបង្ការ​ទប់ស្កាត់​ហានិភ័យ នៃ​គ្រោះ​អគ្គីភ័យ និង​ការគិតគូ​ពី​អនាម័យ​បរិស្ថាន​»​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​ឆ្នាំនេះ ទាំង​ខាងក្នុង និង​ក្រៅ​ព្រះរាជ​ពិធី កម្លាំង​របស់​យើង​ត្រូវតែ​ធានា​ឱ្យបាន សន្តិសុខ សុវត្ថិភាព ១០០% ជូន​ព្រះមហាក្សត្រ​, ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ជាតិ និង​ប្រជាពលរដ្ឋ ដែល​ចូលមក​ដើរ​លែង​កំសាន្ត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ឯកឧត្តម​អភិបាល​រាជធានី និង​ចុះទៅពិនិត្យ​ទីតាំង ទីបញ្ជាការ​ស្រាល ដើម្បី​ពង្រឹងកម្លាំង​អោយបាន​ខ្លាំងក្លា​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏​លើកឡើង​ទៀតថា ទាំង​កងកម្លាំង និង​សម្ភារ​ផ្សេងៗ​បើ​ខ្វះខាត​ត្រូវ​រាយការណ៍​ភ្លាម ដើម្បី​យើង​បាន​ដោះស្រាយ​ទាន់​សភាពការណ៍ ធ្វើយ៉ាងណា​អោយ​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​ឆ្នាំនេះ ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

​ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ ប្រព្រឹត្តទៅ​បានរ​លូន គ្មាន​ការរារាំង​ដល់​ដំណើរការ​អង្គពិធី និង​ធានា បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​បង្កើត​ជា​អនុគណៈកម្មការ​ជាច្រើន​ផងដែរ ដែល​មាន​ដូចជា​៖ អនុគណៈកម្មការ​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សង្គ្រោះ​ទូក​លិច និង​សង្គ្រោះ​បន្ទាន់​, អនុគណៈកម្មការ​គ្រប់គ្រង​ទូក ទីលាន​ប្រណាំងទូក និង​ទីកន្លែង​ស្នាក់នៅ​របស់​កីឡាករ​-​កីឡា​ការិនី​, អនុគណៈកម្មការ​ផ្គត់ផ្គង់​ភស្តុភារ និង​ហិរញ្ញវត្ថុ​, អនុគណៈកម្មការ​រៀប​ចំ​វេទិកា តុបតែង​លម្អ​សោភណភាព និង​ការងារ​បរិស្ថាន​-​អនាម័យ​, អនុគណៈកម្មការ​រៀប​ចំ​ប្រទីប ផ្សព្វផ្សាយ​ព័ត៌មាន សិល្បៈ និង​បដិសណ្ឋារកិច្ច​។​

​ក្នុង​នោះ​រឿង​កំប្លោក​នៅ​ទន្លេសាប​ខាង​អាជ្ញាធរ​ខណ្ឌប្ញស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ​រួមសហការ​ជាមួយ​សាលា​រាជធានី​ទប់ស្កាត់ កុំ​ឱ្យ​អណ្ដែត​មកដល់​មុខ​ព្រះបរមរាជវាំង​ពេល​អុំទូក​ចាំ​ម៉ោង​១១​យប់ ចប់​ពិធី​បណ្ដែតប្រទីប​អស់​សិន​ចាំ​ប្រលែង​ឱ្យមក​។​

​គួរបញ្ជាក់​ថា ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្តទៅ​ចំនួន ០៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ទីតាំងនៅ​តាម​ដង​ទន្លេសាប ចាប់​ពី​ស្ពាន​ជ្រោយចង្វារ ដល់​កោះ​ពេជ្រ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ដែរ មាន​ទូក​ចូលរួម​ប្រណាំង ចំនួន​៣៤៦​គ្រឿង ក្នុងនោះ មាន​ទូក​អុំ ចំនួន ១៧០​គ្រឿង ទូក​ចែវ​ចំនួន ៤៥​គ្រឿង (​ទូក​ចែវ​នារី ០១​គ្រឿង​) ទូក​ខ្នាត​អន្តរជាតិ ចំនួន ១៣១​គ្រឿង (​ទូក​ខ្នាត​អន្តរជាតិ​នារី ០៣​គ្រឿង​)​។​

​ចំណុះ​ទូក ចំនួន ២១,៩៤៦​នាក់ ចំណុះ​បុរស​ចំនួន ១៧,៤៦៩​នាក់ (​បម្រុង ៤,២៦៩​នាក់​) ចំណុះ​នារី​ចំនួន ១០៦​នាក់ (​បម្រុង ១០២​នាក់​)​។​ចំណែក​ទីតាំង​ស្នាក់នៅ​របស់​កី​គ​ឡាករ​អុំទូក មាន​០២​ទីតាំង ៖ ទី​១ ទីតាំង​ដី​វាល​ទល់មុខ​រង្វង់​មូល​នាង​មច្ឆា (OCIC ជ្រោយចង្វារ​) និង​ទី​២ ទីតាំង​អតីត​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច គីឡូម៉ែត្រ​លេខ​៦ (​ឫស្សីកែវ​)​។ ចំពោះ​ប្រទីប​ដែល​នឹង​ត្រូវ​បណ្តែត​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ ចំនួន ៣៥​ប្រទីប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.