ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ឯកឧត្តម ជា សុ​មេធី បង្ហាញ​ពី​ការខិតខំ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នា​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​សុខុមាលភាព​និង​ការអភិវឌ្ឍ​សង្គម និង​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ នៅ​សិង្ហ​បុរី

ឯកឧត្តម ជា សុ​មេធី បង្ហាញ​ពី​ការខិតខំ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នា​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​សុខុមាលភាព​និង​ការអភិវឌ្ឍ​សង្គម និង​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ នៅ​សិង្ហ​បុរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សិង្ហ​បុរី​) ៖ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​សុខុមាលភាព​និង​ការអភិវឌ្ឍ​សង្គម និង​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ «​គ្រួសារ​អាស៊ី​ដែល​មាន​ភាពរឹងមាំ និង​ភាព​ធន់​៖ បញ្ហា​ប្រឈម និង​កាលានុវត្តភាព​» ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ។​

​សម្រាប់​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម ឯកឧត្តម​រដ្ឋមន្ត្រី ជា សុ​មេធី បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ដោយ​បាន​លើកឡើង​ពី​ការដឹកនាំ​ប្រទេស​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បន្ត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​បាន​រំលេច​អំពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម ដែល​កម្ពុជា​បាននិងកំពុង​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១៩ ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ដែល​មាន​បណ្ណ​សមធម៌ និង​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ តាមរយៈ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​ក្រោម​ក្របខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន ដែល​ការដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ទាំង​នេះ បាន​ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​នូវ​គុណ​តម្លៃ​នៃ​ការលើកកម្ពស់​ឧត្តម​ប្រយោជន៍​របស់​គ្រួសារ ការលើកស្ទួយ​កម្រិត​ជីវភាព​រស់នៅ និង​ការធានា​សុខុមាលភាព​របស់​ប្រជាជន​គ្រប់រូប​។​

​សម្រាប់​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី ជា សុ​មេធី បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ​នេះ ដែល​ជា​វេទិកា​ថ្នាក់​តំបន់ ដើម្បី​ពង្រឹង​ការអនុវត្ត​ការស្រាវជ្រាវ គោល​នយោបាយ​ទាក់ទង​នឹង​ការពង្រឹង​គ្រួសារ​អាស៊ី តាមរយៈ​ការស្វែងរក​វិធាន​គន្លឹះ និង​ការស្រាវជ្រាវ​ពី​គ្រួសារ​ដែល​មាន​ភាព​ធន់ វិធីសាស្ត្រ​ផ្តោតលើ​គុណ​តម្លៃ​គ្រួសារ​ចំពោះ​បញ្ហា​សង្គម និង​ការបង្កើត​បណ្តាញ​សម្រាប់​អ្នក​អនុវត្ត​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ទាំងមូល​។​

​ក្រៅ​ពី​ការចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម និង​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក Masagos Zulkifli រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សង្គម​និង​គ្រួសារ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ដើម្បី​ពិភាក្សា​លើ​គំនិត​ផ្តួចផ្តើម​ស្តីពី​កិច្ចសហការ​ប្រតិបត្តិកា​រលើ​ការពង្រឹង​កិច្ចការ​គ្រួសារ​រវាង​ក្រសួង​ទាំងពីរ​។ ក្នុង​ជំនួប​ដាច់ដោយឡែក​ជាមួយ​ព្រះអង្គម្ចាស់ Michael Gorge នៃ​រាជវង្ស​អង់គ្លេស និង​លោក​បណ្ឌិត Robert Glover ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ Care for Children ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះអង្គម្ចាស់ និង​លោក​នាយក​ប្រតិបត្តិ​អង្គការ ដែល​បាន​សហការ​ក្នុងការ​បំពេញបេសកកម្ម​របស់ខ្លួន តាមរយៈ​ការអនុវត្ត​គម្រោង​ថែទាំ​កុមារ​នៅ​កម្ពុជា ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​កន្លងមកនេះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.